[English Below] អង្គការ អេហ្វ អេក កម្ពុជា លើកកម្ពស់ការអប់រំបរិយាបន្ន ដើម្បីធានាថាកុមារគ្រប់រូបមានឱកាសទទួលបានការអប់រំដូចគ្នា ក្នុងគ្រប់ស្ថានភាពទាំងអស់។ ដូចនេះហើយ អង្គការ អេហ្វ អេក កម្ពុជា បានរៀបចំទិវាជាតិអំណានលើកទី១១ ក្រោមប្រធានបទ “សំណេរ និងអំណានក្នុងបរិបទថ្មី” នៅជំរំសុវត្ថិភាពវត្តបាត់ថ្កៅ ក្នុងស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដោយមានការសហការរៀបចំពីមន្ទីរអប់រំ យុវជន និងកីឡា និងអាជ្ញាធរមូលដ្ឋាន។ ទិវានេះរៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់អំពីសារៈសំខាន់នៃអំណាន ដែលរួមមាន៖ ការអភិវឌ្ឍបញ្ញា ការពង្រឹងសមត្ថភាពគិតវិភាគ ការបង្កើនជំនាញស្រាវជ្រាវ និងការពង្រីកទស្សនវិស័យឱ្យកាន់តែទូលំទូលាយ។ ទិវានេះក៏រម្លឹកដល់អ្នកថែទាំកុមារ និងកុមារឱ្យយល់ដឹងថា ការអានអាចកើតមានឡើងនៅគ្រប់ពេល គ្រប់ទីកន្លែង ដោយមានសម្ភារៈអំណានផ្សេងៗ ជាពិសេសការអានជាមួយកុមារនៅផ្ទះ។ FH Cambodia promotes inclusive education to ensure that every child, regardless of circumstances, can access learning opportunities. […]
![]()










