[English Below] លើសពីអាហារ តែជាចំណូល៖ បង្កើតក្តីសង្ឃឹមសម្រាប់កូនៗរបស់យើង! ជីដូនជីតាដែលចិញ្ចឹមចៅប្រាំមួយនាក់ ប្រឹងប្រែងក្នុងការបង្កើតស្នាមញញឹម និងក្តីសង្ឃឹមដល់ចៅៗរបស់គាត់! អ្នកស្រី ម៉ៅ ប៉ុន តែងតែមានអារម្មណ៍ក្តុកក្តួល និងពិបាកចិត្តចំពោះទំនួលខុសត្រូវដែលពួកគាត់ទទួល និងជីវភាពរស់នៅដែលពួកគាត់ស៊ូទ្រាំ។ ដោយមានជីវភាពក្រីក្រ និងមានទំនួលខុសត្រូវក្នុងការមើលថែចៅប្រាំមួយនាក់ អ្នកស្រីបានចោទជាមន្ទិលទៅកាន់សមត្ថភាពរបស់គាត់ក្នុងការផ្គត់ផ្គង់ចៅៗរបស់ពួកគាត់ឲ្យបានគ្រប់គ្រាន់។ ជាងនេះទៅទៀត អ្នកស្រីបានជំពាក់បំណុលគេ ដោយសារតម្រូវការធ្វើស្រែចំការជាបន្ទាន់ និងជួយផ្គត់ផ្គង់តម្រូវការរបស់ចៅៗ។ លោក ម៉ៅ ប៉ុន បានមានប្រសាសន៍ថា “អង្គការ អេហ្វ អេក កម្ពុជា បានចូលមក ហើយនាំមកនូវការផ្លាស់ប្តូរនៅក្នុងគ្រួសាររបស់ខ្ញុំ។ យើងបានទទួលការបណ្តុះបណ្តាលជាច្រើនសម្រាប់គ្រួសារខ្ញុំ ដូចជាជំនាញកសិកម្ម កុមារបានចូលរៀន និងការយល់ដឹងផ្សេងទៀតអំពីអនាម័យ យេនឌ័រ និងតម្លៃនៃការអប់រំ”។ ពួកយើងកំពុងកាន់ស៊ុតជាមួយនឹងស្នាមញញឹម និងមានអាហារនៅលើតុសម្រាប់ចៅៗ វាជាភស្តុតាងនូវក្តីរំភើប និងក្តីសង្ឃឹមសម្រាប់ពួកយើង។ អ្នកស្រី ម៉ៅ ប៉ុន មានប្រសាសន៍ថា “គ្រួសារខ្ញុំបានចាប់ផ្តើមដាំបន្លែនៅជុំវិញផ្ទះ និងចិញ្ចឹមមាន់ ហើយពួកយើងបានជួយគ្នាក្នុងលក្ខណៈគ្រួសារ”។ លទ្ធផលនៃសកម្មភាពទាំងនោះផ្តល់ឱ្យពួកគេនូវប្រភពចំណូលស្ថេរភាព និងធានាថា ពួកគេមានអាហារគ្រប់គ្រាន់សម្រាប់តម្រូវការប្រចាំថ្ងៃរបស់ពួកគេ។ ចៅៗរបស់ខ្ញុំមានន័យគ្រប់យ៉ាងចំពោះខ្ញុំ អ្វីដែលខ្ញុំបានធ្វើ គឺវិនិយោគលើអនាគតកូនៗរបស់ខ្ញុំ! From […]
![]()










