[English Below] ចូលរួមជាមួយយុវជនដែលជាគ្រូបង្រៀនស្ម័គ្រចិត្ត សម្រាប់បង្កើតឱ្យមានការបំផ្លាស់បំប្រែនៅក្នុងសហគមន៍របស់ពួកគេ! យើងមានក្លឹបកុមារចំនួន ៩៤ និងកុមារចំនួន ៣,៤៤២ បាននឹងកំពុងចូលរួមក្នុងក្លឹបកុមារ តាមរយៈអ្នកដឹកនាំវ័យក្មេងទាំងនេះ ក្នុងការលើកកម្ពស់ឱ្យមានបរិយាបន្នភាព និងការចូលរួមនៅក្នុងសហគមន៍របស់ពួកគេ។ យុវជនស្ម័គ្រចិត្តដើរតួជាអ្នកសម្របសម្រួល និងជាកាតាលីករដ៏សំខាន់ ដើម្បីនាំមកនូវការផ្លាស់ប្រែជាវិជ្ជមាន។ លើសពីនេះ អង្គការរបស់យើងបានផ្តល់ការបណ្តុះបណ្តាលដល់យុវជនដែលជាគ្រូបង្រៀនស្ម័គ្រចិត្តចំនួន ៦៣០ នាក់ រួមមានជំនាញបង្រៀន ជំនាញទន់ អក្សរ និងលេខ។ យុវជនដែលបានទទួលការបណ្តុះបណ្តាលទាំងនេះ ពួកគេនឹងអាចដឹកនាំសកម្មភាពបង្រៀនដល់កុមារដទៃទៀត ព្រមទាំងធានាបាននូវការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ។ សូមចូលរួមក្នុងការដើរតួជាកាតាលីករ សម្រាប់ការផ្លាស់ប្រែជាវិជ្ជមាន ហើយជំរុញដល់យុវជនដែលជាគ្រូបង្រៀនស្ម័គ្រចិត្តរបស់យើងនៅថ្ងៃនេះ! Join the movement of youth volunteer teachers making a difference in their communities! With 94 Children’s Clubs and 3,442 children involved, these inspiring young leaders foster […]
![]()










