[English Below] លោកស្រី ម៉ៅ កៅអឿយ ជាមន្ត្រីឃុំស្វាយលើ កំពុងបម្រើតួនាទីជាគណៈកម្មាធិការទទួលបន្ទុកកិច្ចការនារី និងកុមារឃុំ។ គាត់មានអាយុ ២៦ឆ្នាំ រស់នៅភូមិថ្មី ស្រុកស្វាយលើ។ លោកស្រីបានមានប្រសាសន៍ថា “កាលពីមុនក្នុងនាមខ្ញុំជាមន្ត្រីទទួលបន្ទុកកិច្ចការស្ត្រី និងកុមាររបស់ ឃុំ ខ្ញុំមិនមានឱកាសច្រើនក្នុងការចូលរួមក្នុងការលើកកម្ពស់សុវត្ថិភាពកុមារ និងអំពើហិង្សាក្នុងគ្រួសារ ក៏ដូចជាសហការជាមួយអង្គការដៃគូ និងបានចូលរួមក្នុងការដោះស្រាយបញ្ហាគ្រួសារប៉ុន្មានទេ។ មូលហេតុបណ្តាលមកពីខ្ញុំភ័យខ្លាច និងមិនមានជំនាញក្នុង ការជួយសម្របសម្រួល ហើយម្យ៉ាងវិញទៀត ខ្ញុំខ្វះចំណេះដឹងក្នុងការទំនាក់ទំនង។ ប៉ុន្តែបន្ទាប់ពីខ្ញុំបានទទួលការអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាល ក៏ដូចជាកិច្ចប្រជុំជាច្រើនទៀត ជាមួយអង្គការ អេហ្វ អេក កម្ពុជា ជាពិសេសលើការពង្រឹងសមត្ថភាព មេរៀនសម្របសម្រួលស្តីពីការការពារកុមារ សមភាពយេនឌ័រ ការការពារអំពើហិង្សាក្នុងគ្រួសារ និងការដោះស្រាយជម្លោះក្នុងគ្រួសារ ដោយមានការសហការល្អជាមួយមន្ត្រីនគរបាលនៃរដ្ឋបាលឃុំ និងមេភូមិទាំងអស់ជាច្រើនលើកច្រើនសារ។ ការទាំងនេះហើយជួយឱ្យខ្ញុំបង្កើនភាពក្លាហាន មិនសូវភ័យខ្លាចដូចមុន ហើយធ្វើឱ្យខ្ញុំស្វែងយល់កាន់តែជ្រាបច្បាស់អំពីតួនាទី និងទំនួលខុសត្រូវក្នុ្ងងនាមជាអាជ្ញាធរមានសមត្ថកិច្ច ដោយទទួលខុសត្រូវលើការងារ ហើយអាចសម្របសម្រួល ក៏ដូចជាផ្សព្វផ្សាយ និងសហការល្អជាមួយសហគមន៍មូលដ្ឋាន ក៏ដូចជាការធ្វើការជាមួយគ្រប់ស្ថាប័ន។ អង្គការ អេហ្វ អេក បានផ្តល់មេរៀន និងវគ្គបណ្តុះបណ្តាលច្បាស់លាស់ និងមេរៀនផ្នែកដឹកនាំល្អៗជាច្រើនដល់ខ្ញុំ”។ Mrs. Mao […]
![]()










