[English Below] បណ្ណាល័យដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ការអានរបស់កុមារ លោកគ្រូ ម៉ែន អាត អាយុ ៥៦ឆ្នាំ ជាបណ្ណារក្សនៅបណ្ណាល័យនៃសាលាបឋមសិក្សាត្រពាំងប្រាសាទបាននិយាយថា៖ នៅមុនពេលអង្គការ អេហ្វ អេក កម្ពុជា បានអភិវឌ្ឍគម្រោងនៅសាលានេះ បណ្ណាល័យយើងខ្ញុំមិនមានតុឱ្យសិស្សអង្គុយអានបានត្រឹមត្រូវ ដោយសារខ្វះធ្នើដាក់សៀវភៅ ខ្វះសម្ភារៈតុបតែង ចំនួនសៀវភៅមានតិច គ្រូខ្វះជំនាញ់រៀបចំ និងគ្រប់គ្រងបណ្ណាល័យឱ្យមានភាពទាក់ទាញ ទើបធ្វើឱ្យបណ្ណាល័យរបស់យើងមិនសូវមានសិស្សចូលអាននោះទេ។ នៅពេលដែលអង្គការ អេហ្វ អេក ផ្តល់ការគាំទ្រលើសម្ភារៈបណ្ណាល័យ ដោយមានការសហការជាមួយការិយាល័យអប់រំស្រុក ក្នុងការផ្ដល់វគ្គបំប៉នដល់បណ្ណារក្ស និងនាយកសាលា ព្រមទាំងផ្ដល់សម្ភារៈគាំទ្រក្នុងបណ្ណាល័យ ដូចជាតុសម្រាប់សិស្សអង្គុយអាន ធ្នើសៀវភៅ សៀវភៅរឿង សម្ភារៈតុបតែងបណ្ណាល័យ ជាហេតុធ្វើឱ្យបណ្ណាល័យរបស់យើងមានដំណើរការល្អ ដើម្បីលើកម្ពស់លទ្ធផលសិក្សារបស់កុមារឱ្យមានឱកាសសិក្សាបន្ថែម។ ដោយនៅក្នុងខែវិឆ្ឆិកា ដល់ខែធ្នូ ឆ្នាំ២០២៤នេះ បណ្ណាល័យរបស់យើងមានកុមារចូលអានសៀវភៅក្នុងបណ្ណាល័យចំនួន ៨០៥នាក់ (ស្រី ៥០២នាក់) ហើយបានខ្ចីសៀវភៅដល់ទៅចំនួន ៦០០ក្បាល បើធៀបទិន្នន័យសាលានៅឆ្នាំ២០២៣ មានកុមារត្រឹមតែ ៣៦៨ នាក់ (ស្រី ២០៤នាក់) ប៉ុណ្ណោះ ដែលបានចូលអានក្នុងបណ្ណាល័យ ដូច្នេះបង្ហាញឱ្យឃើញថា ចំនួននៃការចូលអានក្នុងបណ្ណាល័យមានការកើនឡើង។ គម្រោងអប់រំតំបន់ត្រពាំងប្រាសាទ៣ […]
![]()










