[English Below] សុភមង្គលគ្រួសារកើតចេញពីការផ្តល់តម្លៃ និងចូលរួមជាមួយគ្នារវាងស្វាមី និងភរិយា! លោក រ៉ន ធួត អាយុ ៣១ ឆ្នាំជាស្វាមីរបស់អ្នកស្រី ចេក ផល្លី ដែលជាអ្នកស្ម័គ្រចិត្តអប់រំ កុមារតូចបានលើកឡើងថា “ការងារផ្ទះគឺជាការងារដែលយើងជាបុរសមិនគួររើសអើងទេ។ យើងត្រូវ ជួយកិច្ចការគ្នាទៅវិញទៅមក ម្នាក់ដាំបាយម្នាក់ធ្វើម្ហូប ម្នាក់មើលកូនម្នាក់បោកខោអាវ ដើម្បីជួយសម្រួល បន្ទុកការងារក្នុងគ្រួសារ យើងត្រូវចេះឲ្យតម្លៃការងារគ្នាទៅវិញទៅមក។ មិនប៉ុណ្ណោះរឿងមួយដែលខ្ញុំ តែងតែធ្វើនៅពេលមានការសម្រេចចិត្ត ធ្វើអ្វីមួយ មិនថារឿងតូច ឬធំទេ នោះគឺការពិភាក្សាគ្នាជាមួយ គ្រួសាររបស់ខ្ញុំជាមុនសិន មុននឹងធ្វើការសម្រេចចិត្ត ការធ្វើបែបនេះវាបានបង្ហាញពីការគោរពសិទ្ធិ ការឲ្យតម្លៃគ្នាទៅវិញទៅមក ហើយប្រការដែលសំខាន់មួយទៀតនោះគឺ ការជៀសវាងជម្លោះទៅថ្ងៃ ក្រោយបើមានការខុសឆ្គងដោយប្រការណាមួយ។” សូមចុចតំណរខាងក្រោមដើម្បីស្វែងយល់បន្ថែមអំពីយេនឌ័រ៖ តើអ្នកដឹងទេថា ពាក្យថា “ភេទ” និង “យេនឌ័រ” មានអត្ថន័យខុសគ្នាយ៉ាងដូចម្តេចដែរ? មនុស្សភាគច្រើនតែងតែប្រើ ជំនួសអោយគ្នាទៅវិញទៅមក ពីព្រោះពួកគេគិតថា ពាក្យថា “យេនឌ័រ” សំដៅលើ “ស្ត្រី” និង “ក្មេងស្រី”។ ចុះអ្នកវិញ បានអោយអត្ថន័យនៃពាក្យ “យេនឌ័រ” […]
![]()










