[English Below] 🌱 ផ្លូវទៅកាន់ការចាប់ផ្តើមថ្មី 🌱 អស់រយៈពេលច្រើនឆ្នាំ លោក ចាន់រស្មី មានការព្រួយបារម្ភជាខ្លាំង—ប្រាក់ខែបង្រៀនតែមួយមុខ មិនទាន់គ្រប់គ្រាន់សម្រាប់ការចំណាយផ្សេងៗក្នុងក្រុមគ្រួសារ ហើយការដាំដុះចេះតែបរាជ័យ កាន់តែធ្វើឱ្យជីវិតរបស់គាត់ពេលនោះជួបការលំបាក។ «ខ្ញុំមានអារម្មណ៍តានតឹង និងបាត់បង់កម្លាំងចិត្តកាលពីមុន»។ អ្វីៗបានផ្លាស់ប្តូរ ពេលគាត់ចូលរួមក្នុងគម្រោងសន្តិសុខស្បៀង និងការប្រកបរបរចិញ្ចឹមជីវភាពរបស់អង្គការ អេហ្វ អេក កម្ពុជា។ តាមរយៈការបណ្តុះបណ្តាលអំពីកសិកម្មឆ្លាតវៃដែលធន់នឹងអាកាសធាតុ និងខ្សែសង្វាក់តម្លៃដើម្បីផ្គត់ផ្គង់ទីផ្សារ ក្តីសង្ឃឹមបានចាប់ផ្តើមកើតមាន—តាមរយៈការដាំបន្លែ និងចិញ្ចឹមមាន់របស់គាត់។ សព្វថ្ងៃនេះ គាត់មិនត្រឹមតែអាចផ្គត់ផ្គង់រាល់ការចំណាយក្នុងគ្រួសារប៉ុណ្ណោះទេ គាត់ថែមទាំងអាចចែករំលែកចំណេះដឹងជាមួយអ្នកជិតខាង ដើម្បីជំរុញការផ្លាស់ប្តូរនៅក្នុងសហគមន៍របស់គាត់។ «ឥឡូវនេះ ខ្ញុំមានមោទនភាពក្នុងការក្លាយជាកសិករគំរូ ដែលអាចឱ្យអ្នកជិតខាងរបស់ខ្ញុំរៀនសូត្រតាម។ ការមើលឃើញកូនៗមានសុខភាពល្អ និងសប្បាយរីករាយ ជំរុញឱ្យខ្ញុំបន្តរៀនពីមេរៀនកសិកម្ម និងចែករំលែកបន្តទៅមនុស្សជុំវិញខ្លួន» — លោក ចាន់រស្មី យើងរួមគ្នា បណ្តុះគ្រាប់ពូជក្នុងសហគមន៍ឱ្យមានភាពធន់ និងពោរពេញដោយក្តីសង្ឃឹម។ 💚 🌱 A Path to New Beginnings 🌱 For years, Mr. Chanrasmey carried the weight of […]
![]()










