ក្តីសង្ឃឹមថានឹងមានប្រភពចំណូលច្រើន! អ្នកស្រី ឡា មានប្រសាសន៍ថា “ការរស់នៅក្នុងសហគមន៍ដែលមនុស្សជាច្រើនមើលឃើញថា ការធ្វើចំណាកស្រុក គឺជាជម្រើសតែមួយគត់នៃការរកប្រាក់ចំណូល ធ្វើឱ្យគ្រួសាររបស់គាត់មានភាពលំបាកក្នុងការសម្រេចចិត្ត”។ គាត់បានរៀបអាពាហ៍ពិពាហ៍ មានកូនបីនាក់ និងមានចំណូលមិនស្ថិតស្ថេរ ដូច្នេះតើគ្រួសាររបស់គាត់ត្រូវសម្រេចចិត្តលើជម្រើសសេដ្ឋកិច្ចដោយរបៀបណា? ដូចគ្រួសារជាច្រើននៅក្នុងសហគមន៍ដែលពួកគាត់បានសម្រេចចិត្តធ្វើចំណាកស្រុកជាញឹកញាប់ ហើយទុកកូនៗរបស់ពួកគាត់ឱ្យនៅជាមួយជីដូនជីតា។ នៅឆ្នាំ២០២២ គាត់បានចូលរួមក្នុងកម្មវិធីកសិកម្មរបស់អង្គការ អេហ្វ អេក កម្ពុជា ដែលមានឈ្មោះថា “អ្នកស្ម័គ្រចិត្តក្តីសង្ឃឹមផ្នែកកសិកម្ម។” អ្នកស្រី ឡា មានប្រសាសន៍ថា“ខ្ញុំបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលជាច្រើន ស្តីពីបច្ចេកទេស និងការអនុវត្តកសិកម្ម ហើយបានទទួលការគាំទ្រពីធាតុចូលកសិកម្ម ដើម្បីចាប់ផ្តើមការដាំដុះបន្លែរបស់ខ្ញុំ។ នោះគឺជាផ្លូវទៅកាន់ក្តីសង្ឃឹម ដែលជាក្តីសង្ឃឹមនៃការមានប្រាក់ចំណូលចម្រុះសម្រាប់គ្រួសាររបស់ខ្ញុំ។ ប្តីរបស់ខ្ញុំនៅតែធ្វើការជាកម្មករនៅចំការរបស់អ្នកផ្សេង ប៉ុន្តែខ្ញុំអាចបង្កើតប្រាក់ចំណូលមួយទៀតពីការដាំបន្លែនៅក្នុងសហគមន៍របស់ខ្ញុំ ហើយខ្ញុំមានពេលសម្រាប់មើលថែកូនរបស់ខ្ញុំ»។ A Hope of having diversified incomes! “Living in a community where many people see migration as the only option of earning income […]
![]()










