[English Below] នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ អង្គការ FH កម្ពុជា សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ និងការិយាល័យអប់រំ យុវជន និងកីឡាស្រុកត្រពាំងប្រាសាទ បានចាប់ផ្តើមវគ្គបណ្តុះបណ្តាលបន្តស្តីពី កញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង និងយន្តការប្រឹក្សាគរុកោសល្យ ក្រោមកម្មវិធី «តស់ យើងរៀនអាន» (LLR)។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ នៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដោយមានអ្នកចូលរួមចំនួន ១២៩នាក់ ក្នុងនោះស្រី ៩៩នាក់ ដែលជាគ្រូបង្រៀនថ្នាក់ទី១-៣ និងប្រឹក្សាគរុកោសល្យប្រចាំសាលា។ វគ្គនេះត្រូវបានដឹកនាំដោយគ្រូបង្គោលថ្នាក់ខេត្ត និងស្រុក ដែលទើបទទួលបានការបណ្តុះបណ្តាល លើកញ្ចប់សម្ភារៈអំណានថ្នាក់ដំបូង និងការប្រឹក្សាគរុកោសល្យ។ គោលបំណងសំខាន់គឺដើម្បីពង្រឹងសមត្ថភាពគ្រូបង្រៀន និងប្រឹក្សាគរុកោសល្យប្រចាំសាលា ក្នុងការអនុវត្តការបង្រៀនអំណានថ្នាក់ដំបូង ស្របតាមស្តង់ដាអំណាន និងកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡា។ ព្រមទាំងផ្តោតលើបំណិនអំណានសំខាន់ៗ ដូចជា ការស្គាល់សូរ ការស្គាល់តួអក្សរថ្មី វាក្យសព្ទ ការអានស្ទាត់ និងការអានដើម្បីយល់ន័យ ព្រមទាំងការសរសេរ និងប្រើប្រាស់សម្ភារៈបង្រៀននិងរៀន ការវាយតម្លៃការសិក្សារបស់សិស្ស […]
![]()










