ជម្រាបសួរពុកម៉ែ បងប្អូនកសិករទាំងអស់ជាទីគោរព! នៅថ្ងៃទី២៣ នៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ នេះ សូមអញ្ជើញបងប្អូនមកជួបក្រុមការងារ អង្គការ អេហ្វ អេក កម្ពុជា នៅស្តង់លេខ ១៧៣ ដើម្បីស្វែងយល់គម្រោងកម្មវិធីកសិកម្មរបស់យើង ក្នុងការលើកកម្ពស់អាហាររូបត្ថម្ភ និងជីវភាពគ្រួសារកសិករ។ ក្នុងឱកាសនេះ កសិករ និងអ្នកចូលរួមទាំងអស់ក៏អាចផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងស្វែងយល់ពីបច្ចេកទេសកសិកម្មប្រកបដោយនិរន្តរភាពផងជាមួយកសិករ និងអ្នកជំនាញផងដែរ។ យើងខ្ញុំរង់ចាំស្វាគមន៍បងប្អូនទាំងអស់ដោយក្តីរីករាយ! #CAFE2026 #CambodiaAgriculture #AgricultureForum #AgrifoodSystems #AgrifoodTransformation #MAFF #FHCambodia
![]()
[English Below] សកម្មភាពពង្រឹងសមត្ថភាពក្រុមទ្រទ្រង់សុខភាពភូមិ ដើម្បីពង្រឹងគុណភាពសេវាសុខភាពនៅកម្រិតសហគមន៍ អង្គការ អេហ្វ អេក កម្ពុជា ប្រចាំតំបន់ត្រពាំងប្រាសាទ សហការជាមួយបុគ្គលិកមណ្ឌលសុខភាពចំនួន ៦ មណ្ឌល បានរៀបចំវគ្គរំលឹកជូនដល់ក្រុមទ្រទ្រង់សុខភាពភូមិ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅទីតាំងចំនួន ៣ រួមមាន ការិយាល័យអង្គការ អេហ្វ អេក កម្ពុជា មណ្ឌលសុខភាពទំនប់ដាច់ និងសាលាបឋមសិក្សាថ្នល់បំបែក។ ខ្លឹមសារសំខាន់នៃវគ្គរំលឹករួមមាន៖ ការតាមដាន និងលើកកម្ពស់ការលូតលាស់របស់កុមារ អាហារូបត្ថម្ភសម្រាប់ស្ត្រី និងកុមារ ការប្រើប្រាស់សន្លឹកផ្ទាត់អប់រំសុខភាពស្តីការថែទាំសុខភាពមាតា និងទារក ✅ លទ្ធផល៖ អ្នកចូលរួមសរុបចំនួន ៧៧ នាក់ ក្នុងនោះ ស្ត្រី ៤២ នាក់ បានទទួលការរំលឹក និងពង្រឹងចំណេះដឹង ដើម្បីបន្តចូលរួមលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភរបស់កុមារ និងគ្រួសារ នៅក្នុងសហគមន៍របស់ខ្លួន។ Strengthening the Capacity of Village Health Support Groups […]
![]()
ជម្រាបសួរពុកម៉ែ បងប្អូនកសិករទាំងអស់ជាទីគោរព! ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៦ ខាងមុខនេះ នឹងមានការរៀបចំ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ក្រោមការរៀបចំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ សូមអញ្ជើញពុកម៉ែ បងប្អូនកសិករទាំងអស់ចូលរួមឱ្យបានច្រើនកុះករ ដើម្បី៖ – ស្វែងយល់អំពីផលិតផលកសិកម្ម និងការកែច្នៃ។ – ស្វែងយល់ពីបច្ចេកវិទ្យា និងបច្ចេកទេសថ្មីៗក្នុងវិស័យកសិកម្ម។ – ជួបជាមួយអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម អ្នកទិញ និងអ្នកលក់ផលិតផលកសិកម្ម។ – ទទួលបានចំណេះដឹង បទពិសោធន៍ថ្មីៗ និងឱកាសពង្រីកទំនាក់ទំនងទីផ្សារ ដើម្បីជួយបង្កើនផលិតភាព និងប្រាក់ចំណូលពីការធ្វើកសិកម្ម។ សូមកុំឱ្យឱកាសដ៏មានតម្លៃនេះកន្លងផុតទៅ! ចូលរួមទាំងអស់គ្នា ដើម្បីអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យកាន់តែរីកចម្រើន។ #CAFE2026 #CambodiaAgriculture #AgricultureForum #AgrifoodSystems #AgrifoodTransformation #MAFF #FHCambodia
![]()
[English Below] 🌱 កុមារនឹងរីកចម្រើនបានល្អ នៅពេលពួកគេទទួលបានការលើកទឹកចិត្ត។ ពាក្យសរសើរ ការអត់ធ្មត់ និងការគាំទ្រពីឪពុកម្តាយ ឬអ្នកថែទាំ ជួយឱ្យកុមារមានទំនុកចិត្តលើខ្លួនឯង និងក្លាហានក្នុងការជម្នះឧបសគ្គផ្សេងៗ។ ផ្ទះដែលពោរពេញដោយក្ដីស្រឡាញ់ ការយកចិត្តទុកដាក់ និងសុវត្ថិភាព គឺជាកន្លែងដ៏ល្អបំផុតសម្រាប់កុមារលូតលាស់ និងអភិវឌ្ឍសក្តានុពលរបស់ខ្លួន។ 🏡 🌱 Children grow when they are encouraged. Words of praise, patience, and encouragement help children believe in themselves and face challenges with confidence. Every child deserves a loving, caring, and safe home where they can flourish and […]
![]()
[English Below] អបអរសាទរបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ 🇰🇭 ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ អង្គការ អេហ្វ អេក កម្ពុជា សូមជូនពរដល់ដៃគូអភិវឌ្ឍន៍ សហគមន៍ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យធ្វើដំណើរប្រកបដោយសុវត្ថិភាព និងទទួលបានថ្ងៃឈប់សម្រាកប្រកបដោយសេចក្តីអំណរ។ សូមឱ្យឱកាសដ៏មានអត្ថន័យនេះ នាំមកនូវការជួបជុំដ៏កក់ក្តៅជាមួយក្រុមគ្រួសារ សាមគ្គីភាព និងការចែករំលែកសេចក្តីស្រឡាញ់ក្នុងគ្រួសារ និងសហគមន៍ទាំងអស់គ្នា។ Happy National Pchum Ben Festival 🇰🇭 FH Cambodia joins in celebrating the Pchum Ben Festival and extends warmest wishes to our partners, communities, and all Cambodian people. We wish everyone safe travels and a joyful holiday. […]
![]()
[English Below] ធុងស្តុកទឹកភ្លៀងមួយអាចជួយគ្រួសារងាយរងគ្រោះ ទទួលបានទឹកប្រើប្រាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ រក្សាសុខភាព និងអនាម័យបានកាន់តែប្រសើរ និងបង្កើនភាពធន់ចំពោះការប្រែប្រួលអាកាសធាតុ។ សូមចូលរួមទាំងអស់គ្នាក្នុងការលើកកម្ពស់ការប្រមូល ស្តុក និងប្រើប្រាស់ទឹកប្រកបដោយប្រសិទ្ធភាព ដើម្បីឱ្យគ្រប់គ្រួសារទទួលបានទឹកស្អាត និងគ្មាននរណាម្នាក់ត្រូវបានទុកចោល។ Rainwater harvesting helps families with vulnerability gain reliable access to water for daily use, improve health and hygiene, and build resilience to climate change. Let us work together to promote the collection, storage, and efficient use of rainwater so that every […]
![]()
[English Below] «អបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ២០២៦» អង្គការ អេហ្វ អេក កម្ពុជា ចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា និងដៃគូអប់រំ ក្នុងការអបអរសាទរគ្រូបង្រៀន ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃគរុកោសល្យទំនើប ដើម្បីកសាងធនធានមនុស្សសតវត្សរ៍ទី២១»។ គ្រូបង្រៀនគឺជាបេះដូងនៃការរៀនសូត្រ ដោយជួយសិស្សអភិវឌ្ឍ ការត្រិះរិះពិចារណា ភាពច្នៃប្រឌិត ការដោះស្រាយបញ្ហា កិច្ចសហការ និងសមត្ថភាពសិក្សាពេញមួយជីវិត ដើម្បីត្រៀមខ្លួនសម្រាប់ពិភពលោកដែលកំពុងតែផ្លាស់ប្តូរយ៉ាងឆាប់រហ័សនេះ។ ក្នុងឱកាសដ៏មានអត្ថន័យនេះ អង្គការ អេហ្វ អេក កម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកគ្រូ អ្នកគ្រូទាំងអស់ សម្រាប់ការលះបង់ ការប្តេជ្ញាចិត្តឥតឈប់ឈរ និង វិជ្ជាជីវៈ ក្នុងការលើកកម្ពស់ការរៀនសូត្ររបស់កុមារគ្រប់រូប។» “Happy World Teachers’ Day 2026” FH Cambodia has joined Ministry of Education, Youth and Sport (MoEYS) and education […]
![]()
[English Below] ការវិនិយោគលើចំណេះដឹង ការកសាងភាពធន់ ដោយមានការគាំទ្រពីគម្រោង កសិករចំនួន ៥០នាក់ ក្នុងនោះមានស្ត្រី ២៧ នាក់ មកពីឃុំគោលដៅចំនួន ៣ នៃតំបន់បន្ទាយអំពិល១ បានពង្រឹងសមត្ថភាពរបស់ខ្លួនក្នុងការអនុវត្តកសិកម្មឆ្លាតវៃធន់នឹងការប្រែប្រួលអាកាសធាតុ តាមរយៈការបណ្តុះបណ្តាលស្តីអំពី ការកែលម្អជីជាតិដី និងការគ្រប់គ្រងដីប្រកបដោយនិរន្តរភាព។ ការបណ្តុះបណ្តាលនេះបានផ្តោតលើបច្ចេកទេសជាក់ស្តែង រួមមានការដាំដំណាំគម្របដី ការប្រើកាកសំណល់សរីរាង្គគ្របដី ការដាំដំណាំសណ្តែករួមបញ្ចូល ការប្រើជីស្រស់ និងការផលិតជីកំប៉ុសិ៍គោក និងទឹក។ ដោយមានចំណេះដឹងថ្មី ជំនាញអនុវត្ត និងឧបករណ៍កសិកម្មដែលទទួលបានពីគម្រោង កសិករកំពុងអនុវត្តបច្ចេកទេសទាំងនេះនៅលើស្រែចម្ការ និងសួនដំណាំគ្រួសាររបស់ខ្លួន។ ការអនុវត្តទាំងនេះកំពុងជួយកែលម្អសុខភាពដី ពង្រឹងភាពធន់ចំពោះបញ្ហាប្រឈមដែលបង្កឡើងដោយការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់ផលិតភាពកសិកម្ម។ តាមរយៈការវិនិយោគលើចំណេះដឹង ជំនាញ និងនវានុវត្តន៍ដែលដឹកនាំដោយកសិករផ្ទាល់ គម្រោងកំពុងគាំទ្រកសិករក្នុងការកសាងជីវភាពរស់នៅដែលមានភាពធន់ខ្ពស់ រក្សាប្រព័ន្ធអេកូឡូស៊ី និងសហគមន៍ជនបទដែលមាននិរន្តរភាពជាងមុន។ Investing in Knowledge, Cultivating Resilience With support from the project, 50 farmers, including 27 women, from three […]
![]()
[English Below] 🏃♀️⚽ កីឡាជួយកុមារឱ្យរៀន និងរីកចម្រើន តាមរយៈការលេង។ ពួកគេបានរៀនពីការជឿជាក់លើខ្លួនឯង ការសហការជាមួយមិត្តភក្តិ និងការទទួលខុសត្រូវ ខណៈពេលដែលទទួលបានភាពសប្បាយរីករាយ និងសុខភាពល្អ។ 🌈 សូមជូនពរឱ្យអ្នកទាំងអស់គ្នាមានថ្ងៃសុក្រ និងថ្ងៃចុងសប្តាហ៍ដ៏រីករាយ! 🏃♀️⚽ Sports help children learn and grow through play. They build confidence, teamwork, and a sense of responsibility while enjoying fun experiences and staying healthy. 🌈 Wishing everyone a happy Friday and a joyful weekend! #HappyFriday #PlayToLearn #ChildWellbeing #ChildDevelopment #FHCambodia
![]()
[English Below] គាំទ្រមាតាបិតាក្នុងការចិញ្ចឹមកូនឱ្យលូតលាស់ល្អ និងមានសុខភាពរឹងមាំ តាមរយៈកម្មវិធីអាហារូបត្ថម្ភសហគមន៍ (ICN) និងកិច្ចសហការជាមួយបុគ្គលិកមណ្ឌលសុខភាព យើងគាំទ្រ និងពង្រឹងសមត្ថភាពមាតាបិតា និងសហគមន៍តាមរយៈការអប់រំផ្សព្វផ្សាយអំពីការថែទាំមុន និងក្រោយសម្រាល អាហារូបត្ថម្ភ និងការលូតលាស់របស់កុមារ ដើម្បីបង្ការបញ្ហាអាហារូបត្ថម្ភ និងជួយឱ្យកុមារគ្រប់រូបលូតលាស់ប្រកបដោយសុខភាពល្អ និងរឹងមាំ។ លើកកម្ពស់អាហារូបត្ថម្ភសម្រាប់ម្តាយ និងកុមារ៖ គាំទ្រនិងជួយស្ត្រីមានផ្ទៃពោះ ការបំបៅដោះម្តាយ និងការផ្តល់អាហារបន្ថែម។ គាំទ្រការលូតលាស់កុមារ និងបង្ការបញ្ហាអាហារូបត្ថម្ភ៖ តាមដានការលូតលាស់របស់កុមារជាប្រចាំ។ ពង្រឹងសមត្ថភាពមាតាបិតា តាមរយៈការអប់រំ និងការគាំទ្រ៖ ផ្តល់ចំណេះដឹង ការណែនាំ និងការលើកទឹកចិត្ត ដើម្បីជួយគ្រួសារថែទាំកូនបានកាន់តែប្រសើរ។ រួមគ្នាជាមួយបុគ្គលិកសុខាភិបាល កុមារគ្រប់រូបអាចលូតលាស់ប្រកបដោយសុខភាពល្អ និងរឹងមាំ។ Supporting Parents to Raise Healthy and Growing Children Through Integrated Community Nutrition (ICN) and partnership with health center staff, we […]
![]()

Recent Comments