[English Below] អ្នកស្រី ចាន់ សារី មានអាយុ ៤៤ឆ្នាំ ជាគ្រួសារក្រីក្រ ហើយក៏ជាក្រុមអ្នកស្ម័គ្រចិត្តនៃក្តីសង្ឃឹមកសិកម្ម ដែលបាននឹងកំពុងអនុវត្តកសិកម្ម ដោយបានប្រើប្រាស់ប្រព័ន្ឋដំណក់ទឹកក្នុងការស្រោចស្រពលើដំណាំ។ អ្នកស្រីរស់នៅក្នុងភូមិបិតផ្កា។ អ្នកស្រីរស់នៅក្នុងគ្រួសារដែលមានសមាជិកនៅក្រោមបន្ទុកចំនួន ១០នាក់។ អ្នកស្រីបានមានប្រសាសន៍ថា៖ “កាលពីមុនគ្រួសាររបស់ខ្ញុំរស់នៅក្នុងភាពក្រីក្រ និងមិនមានលទ្ឋភាពផ្គត់ផ្គង់អាហារបានល្អប្រសើរនោះទេ។ ខ្ញុំ និងសមាជិកគ្រួសារទាំងមូលបាននាំគ្នាទៅរកអនុផលព្រៃឈើនៅលើភ្នំគូលែន ដូចជាកាត់ទំពាំងព្រៃ បេះស្តៅ ដកផ្សិត និងអនុផលព្រៃឈើផ្សេងទៀត។ ខ្ញុំ និងគ្រួសាររបស់ខ្ញុំផ្សេងទៀតរកប្រាក់ចំណូលបាន ១០,០០០រៀលក្នុង ១ថ្ងៃ។ ការរស់នៅមានផលវិបាកជាខ្លាំងក្នុងការផ្គត់ផ្គង់គ្រួសារ។ ក្នុងស្ថានភាពដ៏លំបាក អង្គការ អេហ្វ អេក ក៏បានជ្រើសរើសខ្ញុំចូលជាក្រុមអ្នកស្ម័គ្រចិត្តនៃក្តីសង្ឃឹមកសិកម្ម និងបានផ្តល់ជូនវគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្ម រួមទាំងបច្ចេកទេសដំឡើងប្រព័ន្ឋដំណក់ទឹក។ បន្ទាប់ពីបញ្ចប់នៃវគ្គបណ្តុះបណ្តាល អង្គការ អេហ្វ អេក បានគាំទ្រសម្ភារៈមួយចំនួន មានដូចជា សម្ភារៈកសិកម្មមួយឈុត ដើម្បីដំឡើងប្រព័ន្ឋដំណក់ទឹក និងគ្រាប់ពូជដំណាំគ្រប់ប្រភេទ។ ក្រោមការគាំទ្ររបស់អង្គការ អេហ្វ អេក បច្ចុប្បន្ននេះខ្ញុំបានអនុវត្តកសិកម្ម និងបានដាំដណាំ ដូចជាសណ្តែកគួរ ស្ពៃចង្កឹះ ឃ្លោក ស្លឹកគ្រៃ ម្ទេស និងស្លឹកខ្ទឹម។ […]
![]()










