ការជំរុញការអភិវឌ្ឍកុមារ និងការត្រៀមខ្លួនសម្រាប់ចូលរៀនថ្នាក់ទី១ តើលោកអ្នកដឹងទេថា កុមារចាប់ផ្តើមរៀននៅកន្លែងណាដែរ? តើលោកអ្នកអាចធ្វើអ្វីខ្លះដើម្បីជួយឱ្យពួកគេបានរៀន? នៅរៀងរាល់ថ្ងៃសុក្រ អង្គការ អេហ្វ អេក កម្ពុជា នឹងចែករំលែកមេរៀនជាលំដាប់មួយចំនួន ទាក់ទងនឹងការជួយកុមារឱ្យអភិវឌ្ឍបានល្អ និងត្រៀមខ្លួនចូលរៀនថ្នាក់ទី១។ ការអប់រំរបស់កុមារគឺចាប់ផ្ដើមនៅផ្ទះ នៅឆ្នាំដែលគេមិនទាន់ចូលសាលា ទោះបីជាអ្នកអាណាព្យាបាលមិនចេះអានឬសរសេរអក្សរ ក៏អាចជួយកូនៗរបស់គេក្នុងការរៀនសូត្របានដែរ លើកទឹកចិត្តកុមារក្នុងការធ្វើរឿងល្អអ្វីមួយ ជួយកុមារឱ្យបានចួលរួមក្នុងកិច្ចការងារផ្ទះងាយៗ លើកទឹកចិត្តពួកគេក្នុងការស្វែងយល់រៀនសូត្រពីអ្វីដែលនៅជុំវិញខ្លួន កុមារដែលទទួលបានការជំរុញទឹកចិត្តតាំងពីនៅតូចនឹងមានការលូតលាស់ល្អទាំងផ្នែកខួរក្បាល សង្គមនិងផ្លូវអារម្មណ៍ ដែលនឹងជួយឱ្យលទ្ធផលនៃការសិក្សានៅសាលា និងការងារបានរីកចម្រើន សមត្ថភាពកុមារដែលអាចទទួលការអប់រំបានល្អបំផុតគឺនៅពេលពួកគេមានអាយុ៣ឆ្នាំ! ចូរនិយាយ និងឆ្លើយតបទៅកុមារតូចៗ ដើម្បីជួយគេឱ្យឈានទៅដល់សក្ដានុពលដែលពេញលេញរបស់គេ ពេលដែលអាណាព្យាបាលគាំទ្រការសិក្សាកូនៗរបស់ពួកគេ គឺជួយបង្កើននូវសមត្ថភាពនៃការរៀនសូត្រ និងការលូតលាស់។ #ChildStimulation #SchoolReadiness #EarlyChildhoodCareAndEducation #LearningBeginningAtHome#Education #FlourishingCommunities #FHCambodia
![]()










