[English Below] កញ្ញា ប៊ន់ បូររាន់ អាយុ២០ឆ្នាំ រស់នៅភូមិអង្កាញ់ ជាគ្រូស្ម័គ្រចិត្តក្លឹបកុមារ និងជាអតីតកុមារដៃគូររបស់អង្គការ អេហ្វ អេក កម្ពុជា។ ប្អូនស្រីបាននិយាយថា៖ “កាលពីមុនចូលរួមជាមួយគម្រោងរបស់អង្គការ អេហ្វ អេក ខ្ញុំមិនសូវមានភាពក្លាហាន ខ្វះទំនាក់ទំនងជាមួយលោកគ្រូ អ្នកគ្រូ និងការប្រាស្រ័យជាមួយអ្នកដ៏ទៃ មានគំនិតចង់ឈប់រៀនដើម្បីទៅរកការងាធ្វើ ដើម្បីបានប្រាក់ចំណូលជួយគ្រួសារ ទាំងដែលចំណេះដឹងនៅមានកម្រិត។ ក្រោយមកខ្ញុំបានចូលរួមជាមួយគម្រោងរបស់អង្គការ អេហ្វ អេក ខ្ញុំបានយល់ដឹង ពីតម្លៃការអប់រំរហូតរៀនចប់វិទ្យាល័យ។ ខ្ញុំបានចូលរួមការអប់រំសុខភាព អនាម័យ ការដាំដុះនិងការចិញ្ចឹមសត្វជាដើម។ ចំណេះដឹងទាំងអស់នេះហើយ ដែលជំរុញឱ្យខ្ញុំមានភាពក្លាហានច្រើនឡើង ហើយក៏បានក្លាយជាគ្រូស្ម័គ្រចិត្ត ជួយបង្រៀនកុមារក្នុងភូមិ និងខិតខំប្រឹងប្រែងកៀរគរសហគមន៍ឱ្យចូលរួមក្នុងសកម្មភាពអភិវឌ្ឍន៍ភូមិ ដោយសហការជាមួយថ្នាក់ដឹកនាំភូមិ ដើម្បីសាងសង់ក្លឹបកុមារ និងកៀរគរកុមារឱ្យបានចូលរៀន។ ហើយបច្ចុប្បន្ន ខ្ញុំជាសិស្សនិស្សិត គ្រូបង្រៀនអក្ខរកម្មនៅក្នុងសហគមន៍ និងជាគ្រូបង្រៀនជាប់កិច្ចសន្យាម្នាក់។ សព្វថ្ងៃខ្ញុំបង្រៀននៅសាលាបឋមសិក្សាត្រពាំងស្វាយ។ ខ្ញុំពិតជាមានមោទនភាពចំពោះការប្រឹងប្រែងរបស់ខ្ញុំ បានបម្រើជាប្រយោជន៍ដល់ការរីកចម្រើនក្នុងសហគមន៍ ក៏ដូចជាខ្លួនឯងផ្ទាល់ និងក្រុមគ្រួសារ។ ជាចុងក្រោយនេះ នាងខ្ញុំសូមអរគុណដល់អង្គការ អេហ្វ អេក កម្ពុជា ដែលបានជួយគាំទ្រដល់សហគមន៍របស់ខ្ញុំ។ ក្ដីស្រម៉ៃរបស់នាងខ្ញុំទៅថ្ងៃអនាគត […]
![]()










