[English Below] កត្តាផ្លាស់ប្រែក្នុងគ្រួសារ បានរុញច្រានឱ្យ រី វ៉ា ប្តេជ្ញាចិត្តផ្តល់ត្រឡប់ទៅសហគមន៍របស់នាង តាមរយ:ការលើកកម្ពស់ និងពង្រឹងអំណាចដល់មនុស្សជំនាន់ក្រោយ។ រឿងរ៉ាវរបស់ រី វ៉ា គឺជាសក្ខីភាពមួយចំពោះអំណាចនៃការផ្លាស់ប្រែខ្លួនឯង ហើយជាដំណើរការជះឥទ្ធិពលលើអ្នកដទៃ។ នៅពេលដែលបុគ្គលម្នាក់ៗជួបប្រទះការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងជីវិតរបស់ពួកគេ ពួកគេតែងតែទទួលបានទស្សនៈថ្មីអំពីមជ្ឍដ្ឋានជុំវិញពួកគេ។ ការណ៍នេះមិនត្រឹមតែជំរុញឱ្យមនុស្សម្នាក់កែប្រែជីវិតគេប៉ុណ្ណោះទេ ថែមទាំងបានជំរុញលើកទឹកចិត្ដដល់អ្នកដែលជួបបញ្ហាស្រដៀងគ្នានេះផងដែរ។ សម្រង់សម្តីរបស់ប្អូនស្រីមាននៅទីនេះ៖ ទោះបីជាធ្លាប់ជួបប្រទះបញ្ហាជីវភាពរស់នៅ កង្វះអាហារហូបចុក រស់នៅគ្មានអនាម័យ និងមិនទទួលបានការលើកទឹកចិត្តលើការអប់រំក៏ដោយ ក៏គ្រួសាររបស់ខ្ញុំបានជម្នះលើបញ្ហាប្រឈមទាំងនេះ ក្រោមការគាំទ្រពីអង្គការ អេហ្វ អេក កម្ពុជា។ តាមរយៈការជួយឱ្យជីវភាពគ្រួសារខ្ញុំមានស្ថេរភាព មានអាហារបរិភោគគ្រប់គ្រាន់ […]
38 total views
[English Below] តាមរយៈកម្មវិធីសន្តិសុខស្បៀង និងការប្រកបរបរចិញ្ចឹមជីវិតរបស់អង្គការ អេហ្វ អេក ខ្ញុំទទួលបាននូវការបំពាក់បំប៉នអំពីបច្ចេកទេស និងការអនុវត្តកសិកម្មសំខាន់ៗ ដែលជួយបង្កើនសុខុមាលភាពដល់គ្រួសាររបស់ខ្ញុំ។ ការបង្កើនផលិតភាពក្នុងការដាំបន្លែ និងចិញ្ចឹមសត្វបានជួយឱ្យខ្ញុំរកកម្រៃបានច្រើនជាងមុន និងធ្វើឱ្យជីវិតរស់នៅកាន់តែប្រសើរ។ ចំណងគ្រួសារកាន់តែរឹងមាំ ជាហេតុជួយឱ្យខ្ញុំអាចពង្រីកអាជីវកម្មរបស់ខ្ញុំ និងអាចចែករំលែកបន្តទៅអ្នកជិតខាង ដើម្បីកសាងសហគមន៍ឱ្យកាន់តែប្រសើរឡើង។ គោលដៅចុងក្រោយរបស់ខ្ញុំ គឺចង់ឃើញគ្រប់ក្រុមគ្រួសារក្នុងភូមិរបស់ខ្ញុំមានការរីកចម្រើន ហើយខ្ញុំប្តេជ្ញាធ្វើវាឱ្យបានសម្រេច។ តើមានអ្វីបន្ថែមពីលើនេះ? – លោកស្រី ស៊ន ម៉េត ដែលដើរតួជាគំរូក្នុងសហគមន៍របស់គាត់ ដោយផ្លាស់ប្តូរពីការនេសាទត្រី មកដាំបន្លែ និងចិញ្ចឹមសត្វ។ ដោយមើលឃើញពីហានិភ័យនៃការនេសាទត្រី និងកង្វះចំណេះដឹងកសិកម្មនៅក្នុងសហគមន៍ […]
55 total views, 1 views today
[English Below] សម្រង់សម្តីផ្ទាល់របស់លោក អ៉ីង ថៃ ដែលជាមេភូមិសក្តា ខ្ញុំធ្លាប់ជាមនុស្សមិនមានចំណេះដឹង និងជំនាញក្នុងការដឹកនាំ សូម្បីតែការដឹកនាំប្រជុំក្នុងភូមិ និងធ្វើផែនការអភិវឌ្ឍន៍ភូមិ ក៏គ្មានមូលដ្ឋានច្បាស់លាស់នោះដែរ រីឯក្រុមគ្រួសារខ្វះនូវការយល់ដឹងអំពីសុខភាពអនាម័យ មិនមានបង្គន់អនាម័យប្រើប្រាស់ និងបរិស្ថានផ្ទះមិនស្អាត។ តាមរយ:ការចូលរួមជាមួយអង្គការ អេហ្វ អេក កម្ពុជា ខ្ញុំបានទទួលវគ្គបណ្ដុះបណ្ដាលជាច្រើន ដូចជារៀនអំពីតួនាទីរបស់អ្នកដឹកនាំ ការធ្វើផែនការ ការត្រួតពិនិត្យគម្រោង ការគ្រប់គ្រងគម្រោង និងសុខភាពអនាម័យទូទៅ បានធ្វើឱ្យខ្ញុំនិងក្រុមគ្រួសារមានការផ្លាស់ប្ដូរជាច្រើន។ បច្ចុប្បន្នគ្រួសារខ្ញុំបានប្រើប្រាស់ទឹកស្អាតជាប្រចាំ មានបង្គន់អនាម័យប្រើប្រាស់ បរិស្ថានផ្ទះស្អាតសមរម្យ ហើយពួកយើងរស់នៅដោយមានផាសុខភាពល្អ។ រីឯការដឹកនាំរបស់ខ្ញុំវិញ […]
100 total views
[English Below] អ្នកស្រី បាន គា គឺជាសមាជិកក្រុមជំនុំដែលមានអាយុ ៦០ឆ្នាំ រស់នៅក្នុងភូមិត្រពាំងទុំ ហើយបានចូលរួមក្នុងកម្មវិធីអង្គការ អេហ្វ អេក យ៉ាងសកម្ម ចាប់តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ។ ក្នុងនោះដែរគាត់បានចូលរួមក្នុងគម្រោងផ្សេងៗ រួមមានគម្រោងគាំទ្រពួកជំនុំចូលរួមបំផ្លាស់បំប្រែសហគមន៍ ក្រុមសន្សំ និងកសិកម្ម។ តាមរយៈមេរៀនដែលរៀបចំដោយបុគ្គលិកអង្គការ អេហ្វ អេក លោកស្រី បាន គា បានអនុវត្តដោយជោគជ័យនូវចំណេះដឹងដែលទទួលបាន ជាពិសេសលើការចិញ្ចឹមមាន់ និងដាំបន្លែ។ អ្នកស្រីបានគូសបញ្ជាក់ថា “ការចិញ្ចឹមមាន់មិនត្រឹមតែផ្តល់សាច់គ្រប់គ្រាន់ដល់គ្រួសាររបស់ខ្ញុំប៉ុណ្ណោះទេ […]
106 total views, 1 views today
[English Below] ពីពលករចំណាកស្រុក ក្លាយខ្លួនទៅជាកសិករគំរូ នាងខ្ញុំ និងស្វាមីបានចំណាយពេលពីរឆ្នាំធ្វើការនៅប្រទេសថៃ ដើម្បីរកប្រាក់ចំណូល។ ផ្ទុយទៅវិញ ពួកយើងត្រូវរស់នៅដោយលំបាក ដោយសារការធ្វើការងារធ្ងន់ៗ និងច្រើនម៉ោង ខណៈដែលទុកកូនឱ្យនៅជាមួយតាយាយរបស់ពួកគេ។ ក្តីសង្ឃឹមថ្មីបានចាប់ផ្តើម បន្ទាប់ពីបានចូលរួមជាមួយកម្មវិធីរបស់អង្គការ អេហ្វ អេក កម្ពុជា តាមរយៈការទទួលបាននូវចំនេះដឹង និងជំនាញបច្ចេកទេសប្រព័ន្ធកសិកម្មចម្រុះ ដូចជាការដាំបន្លែ ចិញ្ចឹមត្រី និងបសុសត្វ។ ពីមួយពេលទៅមួយពេល នាងខ្ញុំបានបង្កើនសកម្មភាពកសិកម្មទាំងនោះ និងអាចផ្គត់ផ្គង់ផលិតផលទាំងនោះទៅទីផ្សារជារៀងរាល់ថ្ងៃ រហូតធ្វើឱ្យប្រាក់ចំណូលក្នុងគ្រួសារមានស្ថេរភាព ។ នាងខ្ញុំស្រមៃថា គ្រួសារដែលមានចំណូលទាបនៅក្នុងសហគមន៍របស់នាងខ្ញុំអាចរកប្រាក់ចំណូលនៅក្នុង សហគមន៍របស់យើង។ […]
77 total views
[English Below] ព័ន្ធកិច្ចក្រុមជំនុំក្នុងគម្រោងកម្មវិធី ដែលនាំឱ្យសហគមន៍ឆ្ពោះទៅរកការរីកចម្រើន ព័ន្ធកិច្ចបំផ្លាស់បំប្រែរបស់គ្រូបង្រៀនស្ម័គ្រចិត្តនៅឯក្រុមជំនុំស្រះជ្រៃ អ្នកស្រី ផាន់ រដ្ឋា ដែលជាគ្រូបង្រៀនស្ម័គ្រចិត្តនៅក្រុមជំនុំគ្រីស្ទាននៅកម្ពុជា បានធ្វើការបម្រើដោយចិត្តមេត្តាករុណា និងផ្តោតយកចិត្តទុកដាក់ តាមរយៈដំណើរផ្លូវខាងឯព្រលឹងវិញ្ញាណរបស់គាត់។ ទោះបីជាគាត់មិនសូវមានបទពិសោធន៍បង្រៀន ក៏គាត់នៅអាចរៀបចំនូវគំនិតផ្តួចផ្តើមបង្កើតធនាគារស្រូវ និងជំរុញឱ្យមានការសម្អាតបរុិស្ថាននៅតាមសហគមន៍បាន ព្រមទាំងរួមចំណែកក្នុងគម្រោងទង្វើនៃក្តីស្រលាញ់ដើម្បីសហគមន៍របស់គាត់។ ជាលទ្ធផល ទំនាក់ទំនងរវាងក្រុមជំនុំ និងឪពុកម្តាយមានភាពប្រសើរឡើង ដែលជាលទ្ធផលជួយកុមារឱ្យបានចូលរៀនកាន់តែច្រើន និងបង្កើនចំណេះដឹងអំពីការធ្វើសួន សម្អាតអនាម័យតាមដងផ្លូវ និងប្រកាន់ខ្ជាប់នូវសីលធម៌ល្អក្នុងសហគមន៍។ ក្រុមជំនុំបានសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីបង្កើតក្លឹបកុមារនៅក្នុងក្រុមជំនុំតាមផ្ទះរបស់ពួកគេ ដោយបង្រៀនកុមារនូវភាសាអង់គ្លេស ភាសាថៃ ខគម្ពីរ សុខភាពនិងអនាម័យ និងក្រមសីលធម៌ថែមទៀត។ […]
130 total views
[English Below] ការធ្វើជាគំរូគេ – ត្រូវចាប់ផ្តើមពីខ្លួនខ្ញុំជាមុនសិន! ជីវភាពគ្រួសាររបស់លោក គឺក នាយ ដែលជាដៃគូស្ម័គ្រចិត្តដើម្បីសហគមន៍/អ្នកស្ម័គ្រចិត្តផ្សព្វផ្សាយដើម្បីសហគមន៍ មានភាពធន់ និងល្អប្រសើរឡើង ចាប់តាំងពីបានចូលរួមក្នុងគម្រោងកម្មវិធីរបស់អង្គការ អេហ្វ អេក។ គាត់បានក្លាយជាអ្នកដឹកនាំក្រុមសន្សំ និងទទួលបានចំណេះដឹងហិរញ្ញវត្ថុ និងការធ្វើអាជីវកម្ម ព្រមទាំងចំណេះដឹងបច្ចេកទេសលើការចិញ្ចឹមមាន់។ ទន្ទឹមគ្នានេះដែរ គាត់រក្សាសុខភាពអនាម័យបានត្រឹមត្រូវ និងផ្តល់អាហារូបត្ថម្ភគ្រប់គ្រាន់ដល់កូនតូចៗរបស់គាត់។ បន្ថែមពីលើសនេះ អង្គការ អេហ្វ អេក កម្ពុជា បានផ្តល់ការបណ្តុះបណ្តាលស្តីពីការចំណាកស្រុកប្រកបដោយសុវត្ថិភាព ការការពារកុមារ និងដំណោះស្រាយជម្លោះ ដើម្បីរួមចំណែកកាត់បន្តយអំពើហិង្សាក្នុងសហគមន៍។ […]
133 total views
[English Below] ការទំនុកបម្រុង! ដំណើរឆ្ពោះទៅរកក្តីសង្ឃឹម និងបង្កើតអនាគតដ៏ភ្លឺស្វាងដល់កុមារ និងសហគមន៍! ការបំផ្លាស់បំប្រែរបស់កុមារ ទាំងលើឥរិយាបថ និងសមត្ថភាព គ្រួសាររបស់ គឹមស្រូយ ធ្លាប់ជួបការលំបាកក្នុងការទទួលបានការអប់រំ ដោយសារបញ្ហាចម្ងាយផ្លូវ និងខ្វះខាតលុយកាក់ តែក្រោយពីបានចូលរួមក្នុងកម្មវិធីរបស់អង្គការ អេហ្វ អេក សហគមន៍របស់នាងអាចបង្កើតបានជាមត្តេយ្យសហគមន៍ និងក្លឹបកុមារ។ ពីមុនគ្រួសាររបស់ គឹមស្រូយ ប្រឈមនឹងបញ្ហាជីវភាពរកបានតិចតួច ជាហេតុនាំឱ្យម្តាយរបស់នាងតែងតែពឹងអ្នកជិតខាងសម្រាប់អាហារហូបចុក ឬប្តីគាត់ត្រូវទៅកាប់ឈើក្នុងទឹកដីប្រទេសថៃ។ ដោយសារតែកត្តាជីវភាព គ្រួសាររបស់នាងត្រូវឱ្យកូនស្រីទាំងពីរឈប់រៀន ដើម្បីជួយរកប្រាក់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ទោះជាយ៉ាងនេះក្តី នាងនៅតែចង់បញ្ចប់ថ្នាក់បរិញ្ញាបត្រ ខណៈដែលបន្តជួយការងារផ្ទះ […]
136 total views
[English Below] សុបិន្តឱ្យធំ រួចផ្តើមធ្វើសកម្មភាពពីតូចទៅ! 🌟 កុមារនៅទីជនបទក្នុងប្រទេសកម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការនាំមកនូវការបំផ្លាស់បំប្រែសហគមន៍របស់គាត់ ចុះអ្នកវិញ? សូមចូលរួមជាមួយអង្គការ អេហ្វ អេក កម្ពុជា និងជំរុញលើកចិត្តដល់យុវជន ដើម្បីឱ្យពួកគេមានឱកាចូលរួមអភិវឌ្ឍសហគមន៍របស់ពួកគេ។ 🌍💫 សូមអញ្ជើញជួបជាមួយ ស្រី មេ ដែលជាយុវជនស្ម័គ្រចិត្តមួយរូប មានឆន្ទៈក្នុងការនាំមកនូវការបំផ្លាស់បំប្រែ! គាត់បានលើកឡើងថា៖ ខ្ញុំចង់ឃើញខ្លួនឯងមានការងារដ៏ល្អមួយ។ ខ្ញុំចង់ក្លាយជាគ្រូបង្រៀន ដែលអាចឱ្យខ្ញុំអប់រំកុមារ និងយុវជនក្នុងសហគមន៍ខ្ញុំ ក៏ដូចក្នុងសហគមន៍ដទៃទៀត ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសហគមន៍។ ខ្ញុំមានបំណងជួយពួកគេឱ្យប្រើប្រាស់ពេលវេលា ដើម្បីជួយអភិវឌ្ឍខ្លួនឯង និងសង្គម។ […]
142 total views, 1 views today
[English Below] កន្រៃ្ត និងក្តីសង្ឃឹមរបស់ខ្ញុំ សុភារៈជាយុវជនម្នាក់ ក្នុងចំណោមយុវជន និងយុវនារី ៤៥នាក់ ដែលទទួលបានឱកាសក្នុងការអភិវឌ្ឍជំនាញ ដើម្បីស្វែងរកប្រាក់ចំណូល តាមរយៈគម្រោងអភិវឌ្ឍន៍ជីវភាពយុវជន ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សុភារៈ មានក្តីស្រមៃចង់ក្លាយជាជាងកាត់សក់ម្នាក់ នៅក្នុងសហគមន៍ដែលគាត់កំពុងរស់នៅ ។ សុភារៈ បានបោះបង់ការសិក្សានៅថ្នាក់ទី ៥ ដោយសារតែបញ្ហាជីវភាពគ្រួសារ ម្យ៉ាងវិញទៀតផ្ទះរបស់គាត់នៅឆ្ងាយដាច់ស្រយាលពីគេ និងនៅឆ្ងាយពីសាលារៀន ។ សុភារៈ បាននិយាយថា “ខ្ញុំចង់បន្តការសិក្សា ប៉ុន្តែវាមិនអាចទៅរួច ខ្ញុំក៏បានសម្រេចចិត្តឈប់រៀន ដើម្បីជួយឪពុកម្ដាយរបស់ខ្ញុំធ្វើស្រែចម្ការ។ […]
189 total views, 1 views today
Recent Comments