[English Below] ពីមុនយុវជន ឈុន សុខុម មានប្រវត្តិសិក្សាខ្សោយ និងខ្វះទំនុកចិត្តលើខ្លួនឯង។ សុខុមបានលើកឡើងថា៖ មុនពេលចូលរួមកម្មវិធីរបស់អង្គការ អេហ្វ អេក កម្ពុជា ខ្ញុំមានភាពស្ងប់ស្ងាត់ ខ្មាសអៀន និងមានទំនាក់ទំនងតិចតួចជាមួយមិត្តភក្តិ និងអ្នកដទៃ។ ចំពោះការសិក្សា ខ្ញុំមានការថប់បារម្ភជារឿយៗ ហើយចេះតែមានផ្នត់គំនិតអវិជ្ជមានលើខ្លួនឯង។ ដោយសារខ្ញុំរស់នៅតំបន់ដាច់ស្រយាល ទើបធ្វើឱ្យការទំនាក់ទំនងខាងក្រៅរបស់ខ្ញុំមិនសូវបានអនុវត្ត។ បន្ទាប់ពីបានចូលរួមក្នុងកម្មវិធីរបស់អង្គការ អេហ្វ អេក កម្ពុជា និងគម្រោងអភិវឌ្ឍន៍នៃអ្នកស្ម័គ្រចិត្តត្រួតពិនិត្យកុមារ ខ្ញុំបានចាប់ផ្តើមយល់ពីគោលគំនិតសំខាន់ៗជាច្រើន តាមរយៈការពង្រឹងសមត្ថភាព និងផ្តល់ការណែនាំពីបុគ្គលិក អេហ្វ អេក កម្ពុជា ក៏ដូចជាគ្រូបង្រៀនស្ម័គ្រចិត្តនៅតាមក្លឹបកុមារ។ ការរៀននៅក្លឹបកុមារនេះបានក្លាយជាផ្នែកមួយដ៏សំខាន់ ដែលជួយឱ្យខ្ញុំបានអភិវឌ្ឍខ្លួន។ ខ្ញុំចាប់ផ្ដើមចូលរួមជាមួយអ្នកដទៃកាន់តែច្រើនជាងមុន ហើយរៀនស្គាល់នូវចំណុចខ្សោយរបស់ខ្ញុំ។ ប៉ុន្តែខ្ញុំជឿថា ខ្ញុំនឹងអាចសម្រេចគោលបំណងបានច្រើនដូចមនុស្សដទៃទៀត។ ខ្ញុំបានសិក្សាអំពីសារៈសំខាន់នៃការអប់រំ ភាពជាអ្នកដឹកនាំ ការថតរូប ការសរសេរសំបុត្រ សិទ្ធិកុមារ បញ្ហាយេនឌ័រ និងជំនាញធ្វើការជាមួយកុមារ។ បទពិសោធន៍ទាំងនេះបានជួយខ្ញុំឱ្យទទួលបាននូវចំណេះដឹង ទស្សនៈវិស័យ និងជំនាញថ្មីៗ ស្របជាមួយគ្នានឹងទទួលបានការណែនាំល្អៗបន្ថែមទៀត។ នៅពេលនេះខ្ញុំបានក្លាយជាមនុស្សម្នាក់ដែលបង្កើតទំនាក់ទំនងល្អជាមួយមិត្តភក្តិ ក្រុមគ្រួសារ និងមនុស្សជុំវិញខ្លួន មានទំនុកចិត្តលើខ្លួនឯង ហើយនិងមានកម្លាំងចិត្តប្រឹងប្រែងសិក្សាកាន់តែខ្លាំងឡើង […]
![]()










