សញ្ញាគ្រោះថ្នាក់ក្រោយសម្រាល រយៈពេល៦សប្តាហ៍ក្រោយសម្រាល គឺជាវេលាមួយដ៏សំខាន់ដែលស្រ្តីប្រឈមនឹងបញ្ហាជាច្រើន ជាពិសេសបញ្ហាសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ ដូចនេះស្រ្តីគ្រប់រូបត្រូវត្រៀមជាស្រេច និងយល់ដឹងពីសញ្ញាគ្រោះថ្នាក់ ដែលអាចកើតមានក្រោយសម្រាល។ សូមទៅពិគ្រោះជាមួយឆ្មប ឬគ្រូពេទ្យជាបន្ទាន់ ប្រសិនបើអ្នកមានសញ្ញាណាមួយដូចខាងក្រោម៖ គ្រុនក្តៅ ឈឺពោះខ្លាំង ហូរឈាមតាមទ្វារមាសច្រើន (ប្រើសំឡីអនាម័យលើសពី២ដុំ ក្នុងរយៈពេល២០នាទី-៣០នាទី) ឈឺក្បាលខ្លាំង ប្រកាច់ ដកដង្ហើមញាប់ ឬពិបាកដង្ហើម ហើមមុខ ដៃ ជើង សុដន់ហើម ក្រហម ឡើងតឹង ឬឈឺក្បាលដោះ មិនសប្បាយចិត្ត និងងាយយំ មានហូរទឹកនោម ឬឈឺចាប់ពេលនោម (ទាស់នោម) មានការឈឺចាប់នៅទ្វារមាស ឬមានហូរខ្ទុះ មានឈាមកករឃ្លោក ឬក្លិនស្អុយ #DangerSignsforMother #PostDelivery #PNC #MCHN #FHCambodia
![]()









