[English Below] “រៀននៅក្នុងបរិបទភៀសសឹក” ការអប់រំមិនគួរត្រូវបានផ្អាកដំណើរការនោះទេ ទោះបីជាស្ថិតក្នុងស្ថានភាពជម្លៀសមកកាន់ទីទួលសុវត្ថិភាពក៏ដោយ។ កុមារនៅតែមានសិទ្ធិ និងសមត្ថភាពក្នុងការលេង និងរៀន ប្រកបដោយសមភាពយេនឌ័រ និងបរិយាបន្ន។ ការលេងនៅក្នុងបរិបទភៀសសឹក អាចក្លាយជាវិធីសាស្ត្រដ៏សំខាន់ ក្នុងការបង្កើតអារម្មណ៍សុវត្ថិភាព និងជាកម្លាំងមួយដែលជំរុញឱ្យមានក្ដីសង្ឃឹម។ ការលេងជួយកុមារបំបាត់ស្ត្រេស និងបង្កើតអារម្មណ៍សុខភាពផ្លូវចិត្ត។ ការរៀន តាមរយៈការលេងអាចបន្តបាន ទោះបីជាមានការបាត់បង់បរិយាកាសសាលារៀន។ នៅក្នុងស្ថានភាពភៀសសឹក ការអប់រំគឺជាគន្លងដ៏សំខាន់បំផុត សម្រាប់ការការពារកុមារ និងការអភិវឌ្ឍន៍របស់ពួកគាត់នាពេលអនាគត។ “Education in Times of Displacement” Education must remain a priority even in situations of conflict-related evacuation. Every child has the right to learn and play, and these activities should include lessons that […]
![]()










