[English Below] គម្រោងសុខុមាលភាពផ្លូវកាយ និងផ្លូវចិត្ត ស្រុកត្រពាំងប្រាសាទ បានសហការជាមួយមន្ត្រីជំនាញនៅមណ្ឌលសុខភាព និងអាជ្ញាធរភូមិ-ឃុំ បានរៀបចំប្រារពទិវាពិភពលោកសប្តាហ៍បំបៅដោះកូន (WBW) ។ អ្នកចូលរួមសរុបចំនួន ៧៦នាក់ ក្នុងនោះរួមមានស្ត្រី ៥៣នាក់ មកពីឃុំចំនួន ២ គឺឃុំផ្អាវ និងឃុំអូរស្វាយ។ គោលបំណងក្នុងយុទ្ធនាការនេះគឺដើម្បី៖ ១/. បង្កើនការយល់ដឹង និងលើកកម្ពស់សារៈសំខាន់នៃការបំបៅដោះកូន និងអាហារូបត្ថម្ភសកម្រាប់ម្តាយ និងកុមារ ដោយមានការចូលរួម និងគាំទ្រពីក្រុមគ្រួសារ និងសហគមន៍។ ២/. លើកកម្ពស់ការអនុវត្តការបំបៅដោះកូនដោយទឹកដោះម្តាយតែមួយមុខគត់រយៈពេលប្រាំមួយខែដំបូងនៃជីវិតកុមារ និងបន្តការបំបៅដោះកូនរហូតដល់២ឆ្នាំ ឬលើស។ ៣/. លើកទឹកចិត្តគ្រួសារ និងសហគមន៍ឱ្យផ្តល់បរិយាកាសគាំទ្រសម្រាប់ម្តាយបំបៅដោះកូន ៤/. ពង្រឹងការចូលរួមពីគ្រប់ភាគគីពាក់ព័ន្ធដោយរួមទាំង មន្រ្តីជំនាញសុខាភិបាល អាជ្ញាធរមូលដ្ឋាន អ្នកស្ម័គ្រចិត្ត និងដៃគូពាក់ព័ន្ធក្នុងការលើកកម្ពស់ និងគាំទ្រការអនុវត្តការបំបៅដោះកូនប្រកបដោយប្រសិទ្ធភាព។ បងស្រី រិន ហន មាន អាយុ38 ឆ្នាំរស់នៅក្នុងភូមិពពេល បានលើកឡើងថា៖ “ក្នុងនាមខ្ញុំជាស្ត្រីម្នាក់មានកូន4នាក់ ខ្ញុំបំបៅកូនទាំងបួន ដោយទឹកដោះខ្ញុំសុទ្ធ។ កូនៗរបស់ខ្ញុំមានសុខភាពល្អ និងប្រាជ្ញាឆ្លាតវៃ។ ហើយខ្ញុំក៏បានរួមចំណែកក្នុងការជួយសហគមន៍ និងលើកកម្ពស់ដល់ស្រ្ដីគ្រប់រូបឱ្យយល់ដឹងពីសារៈសំខាន់នៃទឹកដោះម្ដាយ ព្រោះវាជាគ្រឹះសំខាន់សម្រាប់សុខភាពដ៏រឹងមាំដំបូងគេបង្អស់ សម្រាប់ទារកពីអាយុ […]
![]()









