[English Below] នៅថ្ងៃទី ២០ និង ២១ ខែសីហា ឆ្នាំ២០២៥ នេះ អង្គការ អេហ្វ អេក កម្ពុជា បានចុះផ្តល់សម្ភារៈជំនួយមនុស្សធម៌មួយចំនួនដល់គ្រួសារភៀសសឹកចំនួន ៦៨០ គ្រួសារដែលប៉ះពាល់ដោយសារបញ្ហាព្រំដែន នៅក្នុងស្រុកបន្ទាយអំពិល។ 📦 សម្ភារៈជំនួយមនុស្សធម៌ទាំងនោះរួមមាន៖ 🍚 ស្បៀងអាហារ 🧼 សម្ភារៈអនាម័យ 💧 ធុងចម្រោះទឹកស្អាត 🏕️ និងតង់ អង្គការ អេហ្វ អេក កម្ពុជា បានធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានក្នុងការកំណត់ និងជ្រើសរើសគ្រួសារទាំងអស់នោះបានត្រឹមត្រូវ ប្រកបដោយបរិយាបន្ន។ ក្នុងដំណើរនេះផងដែរក៏មានការបញ្រ្ជាបអំពីនីតិវិធីនៃការផ្តល់យោបល់ត្រឡប់អំពីការផ្តល់ជំនួយនេះផងដែរ។ 📦 ការផ្តល់ជំនួយនេះគឺជាការរួមចំណែកកាត់បន្ថយនូវការលំបាកមួយកម្រិតរបស់គ្រួសារដែលប៉ះពាល់ដោយសារបញ្ហាព្រំដែន បន្ថែមលើការអនុវត្តនូវកម្មវិធីស្នូលរបស់យើងរយៈពេលវែងអស់រយៈពេលជាច្រើនឆ្នាំមកហើយ នៅក្នុងតំបន់គោលដៅនេះ។ On August 20–21, 2025, FH Cambodia provided humanitarian aid to 680 families evacuated due to the […]
![]()










