[English Below] អង្គការ អេហ្វ អេក កម្ពុជា ផ្តល់អាទិភាពលើតំបន់ព្រំដែន កម្ពុជា-ថៃ ជាតំបន់យុទ្ធសាស្រ្ត ដើម្បីដោះស្រាយបញ្ហារបស់សហគមន៍ ជាពិសេស បញ្ហាទាក់ទងនឹងការអប់រំ។ យើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការអនុវត្តកម្មវិធីអប់រំដែលស្របតាមគោលការណ៍ និងតម្រូវការជាក់ស្តែងរបស់សហគមន៍។ អង្គការ អេហ្វ អេក កម្ពុជា បានរៀបចំគម្រោងដែលឆ្លើយតបនឹងតម្រូវការជាក់លាក់របស់សាលារៀន និងសហគមន៍ ដោយបង្កើតឱ្យមានបរិយាកាសល្អ និងគាំទ្រដល់ការសិក្សារបស់កុមារ។ ដោយមានការសហការល្អជាមួយក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ប្រាក់ កុសល ជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការជាតិគាំពារ និងអភិវឌ្ឍកុមារតូច និង ជាប្រធាននាយកដ្ឋានអប់រំកុមារតូច និងក្រុមការងារបានអញ្ជើញចុះទស្សនកិច្ចសិក្សាពីដំណើរការ និងការគាំទ្រសាលាមត្តេយ្យសិក្សាសហគមន៍ ដើម្បីឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព បញ្ហាប្រឈម និងរៀបចំអនុសាសន៍ពង្រឹងការគាំទ្រឱ្យកាន់តែប្រសើរឡើង។ FH Cambodia prioritizes the Cambodian-Thai border as a strategic area to address pressing community […]
![]()








