ការធ្វើអោយប្រសើរឡើងនូវការអប់រំផ្សព្វផ្សាយ ស្តីពីអនាម័យខ្លួនប្រាណ ក៏ដូចជាអនាម័យ បរិស្ថាន ការអនុវត្តអនាម័យទឹកស្អាត ការប្រើប្រាស់បង្គន់អនាម័យ ដើម្បីសុខុមាលភាព និងសុខភាពនៅក្នុងសហគមន៍ ជាគោលបំណងមួយដែលអនុវត្តដោយគម្រោងសុខភាព អាហារូបត្ថម្ភ និងអនាម័យទឹកស្អាត នៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២៤ អង្គការ អេហ្វ អេក កម្ពុជា ប្រចាំស្រុកស្វាយលើបានសម្រេចលទ្ធផល និងអបអរសាទរឃុំទទួលបានជ័យលាភីបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល ចំនួន ១ ឃុំ (ឃុំបឹងមាលា) និងភូមិបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាលចំនួន ៩ ភូមិ (ភូមិថ្មី ភូមិអូរមានជ័យ ភូមិរំចេក ភូមិត្រពាំងស្វាយ ភូមិជប់ក្រោម ភូមិស្រែរបង ភូមិបឹងមាលា ភូមិក្រញូង និងភូមិតាសៀម) ដែលបានចូលរួមជាអធិបតីដោយលោក សឿ សីហរិទ្ធ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប និងលោក អៀង ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកស្វាយលើ។ #ODF #SvayLeu #SiemReap #FloursihingCommunities #FHCambodia
![]()









