[English Below] សម្រង់សម្តីផ្ទាល់របស់លោក អ៉ីង ថៃ ដែលជាមេភូមិសក្តា ខ្ញុំធ្លាប់ជាមនុស្សមិនមានចំណេះដឹង និងជំនាញក្នុងការដឹកនាំ សូម្បីតែការដឹកនាំប្រជុំក្នុងភូមិ និងធ្វើផែនការអភិវឌ្ឍន៍ភូមិ ក៏គ្មានមូលដ្ឋានច្បាស់លាស់នោះដែរ រីឯក្រុមគ្រួសារខ្វះនូវការយល់ដឹងអំពីសុខភាពអនាម័យ មិនមានបង្គន់អនាម័យប្រើប្រាស់ និងបរិស្ថានផ្ទះមិនស្អាត។ តាមរយ:ការចូលរួមជាមួយអង្គការ អេហ្វ អេក កម្ពុជា ខ្ញុំបានទទួលវគ្គបណ្ដុះបណ្ដាលជាច្រើន ដូចជារៀនអំពីតួនាទីរបស់អ្នកដឹកនាំ ការធ្វើផែនការ ការត្រួតពិនិត្យគម្រោង ការគ្រប់គ្រងគម្រោង និងសុខភាពអនាម័យទូទៅ បានធ្វើឱ្យខ្ញុំនិងក្រុមគ្រួសារមានការផ្លាស់ប្ដូរជាច្រើន។ បច្ចុប្បន្នគ្រួសារខ្ញុំបានប្រើប្រាស់ទឹកស្អាតជាប្រចាំ មានបង្គន់អនាម័យប្រើប្រាស់ បរិស្ថានផ្ទះស្អាតសមរម្យ ហើយពួកយើងរស់នៅដោយមានផាសុខភាពល្អ។ រីឯការដឹកនាំរបស់ខ្ញុំវិញ ខ្ញុំយល់ដឹងពីរបៀបនៃការគ្រប់គ្រង ការធ្វើផែនការ និងការត្រួតពិនិត្យគម្រោង ជាពិសេសយល់ដឹងអំពីតួនាទីរបស់ខ្លួន ហើយយកវាទៅអនុវត្ដតាមតួនាទី ក្នុងនាមជាអ្នកដឹកនាំល្អ។ ជាញឹកញាប់ខ្ញុំតែងតែចុះជួបសួរសុខទុក្ខជាមួយក្រុមគ្រួសារដែលងាយរងគ្រោះបំផុតនៅក្នុងភូមិ ដឹកនាំការប្រជុំផ្សព្វផ្សាយ ដឹកនាំប្រជុំគណ:កម្មការ ធ្វើផែនការអភិវឌ្ឍន៍ភូមិ និងស្វែងរកដៃគូទាំងក្នុង និងក្រៅ ដើម្បីជួយដល់ការងារអភិវឌ្ឍន៍សហគមន៍។ A direct quotation from Mr. Oerng Thai I was once someone who […]
![]()










