ការចិញ្ចឹមថែទាំកុមារឲ្យចម្រើនវ័យបានល្អ តាមរយៈការថែទាំ និងផ្តល់អាហារូបត្ថម្ភសមស្រប អង្គការ អេហ្វ អេក កម្ពុជា ប្រចាំតំបន់កម្មវិធីត្រពាំងប្រាសាទ ២ បានសហការជាមួយបុគ្គលិកមណ្ឌលសុខភាព ក្រុមទ្រទ្រង់សុខភាពភូមិ និងក្រុមនៃក្តីសង្ឃឹម (HGV-Hs) លើកកម្ពស់ការទទួលសេវា និងការថែទាំដល់កុមារ និងស្រ្តីឲ្យកាន់តែល្អប្រសើរជាងមុន។ យើងផ្តោតការយកចិត្តទុកដាក់ និងបណ្ដុះបណ្ដាលលើការលើកកម្ពស់លទ្ធភាពទទួលបានសេវាសុខភាពល្អ និងអាហារូបត្ថម្ភឲ្យបានគ្រប់គ្រាន់ដោយប្រើប្រាស់អាហារក្នុងស្រុកប្រកបដោយនិរន្តរភាព ចាប់ពីពេលទើបសម្រាល រហូតដល់កុមារអាយុ ៥ឆ្នាំ។ ទាំងនេះមានឥទ្ធិពលយ៉ាងធំធេងលើលទ្ធភាពលូតលាស់របស់កុមារក្នុងការរស់រាន លូតលាស់ការរៀនសូត្រ និងចាកចេញផុតពីភាពពក្រីក្រ និងជម្ងឺផ្សេងៗ។ ស្រ្តីមានផ្ទៃពោះ ម្តាយ ទារកទើបកើត និងកុមារអាយុក្រោម ២ឆ្នាំ គឺជាអ្នកទទួលផលស្នូលនៃគ្រប់សកម្មភាពទាំងអស់របស់យើង។ លោក ព្រឿន រឿន ជាក្រុមទ្រទ្រង់សុខភាពភូមិទំនប់ថ្មី ដែលមានអាយុ ៤៤ឆ្នាំ គាត់បានមានប្រសាសន៍ថា “ខ្ញុំសប្បាយរីករាយណាស់ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាល លើប្រធានបទការថែទាំមុននិងក្រោយសម្រាល និង ស្តីពីសហគមន៍ស្រឡាញ់ទារក ក្នុងគម្រោងសុខភាព និងអាហារូបត្ថម្ភជាមួយអង្គការ អេហ្វ អេក កម្ពុជា។ ខ្ញុំយកចំណេះដឹងទាំងអស់នេះមកបង្រៀនគ្រួសារខ្ញុំ ផ្សព្វផ្សាយដល់ក្រុមនៃក្តីសង្ឃឹមចំនួន ១១នាក់ជាស្រ្តី និងអ្នកជិតខាងក្នុងភូមិ ព្រមទាំងរៀបចំវគ្គធ្វើបបរអាហារូបត្ថម្ភសហគមន៍ជាមួយម្តាយ ឳពុក និងអ្នកថែទាំកុមារនៅក្នុងភូមិរបស់ខ្ញុំមាន […]
![]()










