[English Below] នៅសប្តាហ៍ទឹកពិភពលោកឆ្នាំ ២០២៦ នេះ អង្គការ អេហ្វ អេក កម្ពុជា សូមអំពាវនាវដល់សហគមន៍ អាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ការចូលរួមប្រកបដោយអត្ថន័យរបស់ស្ត្រីក្នុងអភិបាលកិច្ចទឹក និងការសម្រេចចិត្ត។ តាមរយៈការផ្តល់សិទ្ធិអំណាចដល់ស្ត្រីជាអ្នកដឹកនាំ និងភ្នាក់ងារផ្លាស់ប្តូរ យើងអាចបង្កើតប្រព័ន្ធទឹកប្រកបដោយបរិយាបន្ន ភាពធន់ និងនិរន្តរភាពកាន់តែច្រើន ដែលផ្តល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់គ្នា។ សកម្មភាពលើកកម្ពស់សំខាន់ៗ រួមមាន៖ – ស្ត្រីគឺជាតួអង្គសំខាន់ ជាអ្នកដឹកនាំ និងជាអ្នកសម្រេចចិត្ត ក្នុងការគ្រប់គ្រងប្រភពទឹក។ – ការចូលរួមស្មើភាពគ្នារបស់ស្ត្រី គឺពង្រឹងអភិបាលកិច្ច និងនិរន្តរភាពនៃការទទួលបានទឹកស្អាត។ – ការកាត់បន្ថយបន្ទុកនៃការប្រមូលទឹក បង្កើតឱកាសសម្រាប់ការអប់រំ ជីវភាពរស់នៅ និងភាពជាអ្នកដឹកនាំ។ – សេវាកម្ម ទឹកស្អាត និងអនាម័យ ដែលរួមបញ្ចូលសមភាពយេនឌ័រ ធ្វើឱ្យប្រសើរឡើងនូវសុខមាលភាព សេចក្តីថ្លៃថ្នូរ សុវត្ថិភាព និងមានភាពធន់សម្រាប់សហគមន៍។ “នៅពេលដែលស្ត្រីមានសំឡេងក្នុងគណៈកម្មាធិការការគ្រប់គ្រងទឹក សហគមន៍ទទួលបានដំណោះស្រាយកាន់តែរឹងមាំ គ្រួសារដែលមានសុខភាពល្អ និងអនាគតប្រកបដោយនិរន្តរភាពជាងមុន។” On World Water Week 2026, FH Cambodia calls upon communities, local […]
![]()









