[English Below] ដំណើរទស្សនកិច្ចស្វែងយល់ អំពីការពង្រឹងគុណភាពបង្រៀន លទ្ធផលសិក្សារបស់សិស្សចុងឆ្នាំ និងការគ្រប់គ្រងសាលារៀន កាលពីថ្មីៗនេះ អង្គការ អេហ្វ អេក កម្ពុជា បានចូលរួមជាមួយគណៈប្រតិភូមកពី នាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា មន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងការិយាល័យអប់រំ យុវជន និងកីឡាស្រុក ដើម្បីចុះទស្សនកិច្ចស្វែងយល់ផ្នែកបច្ចេកទេសនៅតាមសាលាបឋមសិក្សាគោលដៅ ក្នុងស្រុកបន្ទាយអំពិល និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ទស្សនកិច្ចនេះមានគោលបំណងពិនិត្យការអនុវត្ត កញ្ចប់អំណាន និងគណិតវិទ្យាកម្រិតថ្នាក់ដំបូង បន្ទាប់ពីទទួលបានការបណ្តុះបណ្តាល សង្កេតការបង្រៀនក្នុងថ្នាក់ ពិនិត្យការប្រើប្រាស់ សម្ភារៈពង្រឹងអំណាន និងគណិតវិទ្យា ពិនិត្យការគ្រប់គ្រងសាលារៀន និងផ្តល់ការគាំទ្របច្ចេកទេសស្ថាបនាដល់គ្រូបង្រៀន នាយកសាលា គណៈកម្មការគ្រប់គ្រងសាលារៀន និងគណៈកម្មការគ្រប់គ្រងថ្នាក់រៀន។ ដំណើរទស្សនកិច្ចនេះក៏បានពិនិត្យលទ្ធផលសិក្សាជាក់ស្តែងរបស់កុមារ លើសពីទិន្នន័យដែលសាលារៀនបានរាយការណ៍។ គណៈប្រតិភូបានធ្វើការវាស់ស្ទង់សមត្ថភាពសិស្សថ្នាក់ដំបូងផ្នែកអំណាន និងគណិតវិទ្យា ដើម្បីផ្ទៀងផ្ទាត់លទ្ធផលសិក្សាជាមួយរបាយការណ៍របស់សាលា កំណត់សិស្សដែលត្រូវការការគាំទ្របន្ថែម និងលើកទឹកចិត្តឱ្យសាលារៀនប្រើប្រាស់ទិន្នន័យពីការវាយតម្លៃ ដើម្បីកែលម្អការបង្រៀន។ គណៈប្រតិភូក៏បានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់គ្រូបង្រៀន និងថ្នាក់ដឹកនាំសាលា ក្នុងការអនុវត្តនូវចំណេះដឹង និងសម្ភារៈដែលទទួលបានពីការបណ្តុះបណ្តាល ព្រមទាំងមានផែនការផ្តល់ការបង្រៀនបន្ថែមដល់កុមារដែលបាននិទ្ទេស D, E, និង […]
![]()









