[English Below] ការផ្លាសប្រែទស្សនៈ និងការអភិវឌ្ឍខ្លួន តាមរយៈការងារជាអ្នកស្ម័គ្រចិត្តសហគមន៍ សូមជួបជាមួយយុវតី ផា លិកា ដែលជាអ្នកស្ម័គ្រចិត្តត្រួតពិនិត្យកុមារដូចបានរៀបរាប់ខាងក្រោម៖ កាលពីមុន ដោយសារខ្ញុំគ្មានបទពិសោធន៍ មានគំនិតនៅវ័យក្មេង ចេះតែភ័យខ្លាចច្រើន ជឿថាខ្ញុំខ្វះចំណេះដឹង និងមិនជឿជាក់លើសមត្ថភាពខ្លួនឯង ការយល់ឃើញខ្លួនឯងអវិជ្ជមាន ការភ័យខ្លាចនៃការបរាជ័យ គួបផ្សំបរិទរស់នៅរបស់ខ្ញុំ មិនសូវមានទំនាក់ជាមួយអ្នកដទៃឱ្យខ្ញុំមានភាពខ្មាសអៀនខ្លាំងណាស់ ការប្រាស្រ័យទាក់ទងមិនសូវល្អជាមួយមិត្តភក្តិ ពីព្រោះខ្ញុំមិនសូវចូលចិត្តនិយាយច្រើន ហើយមិនមានមិត្តភ្តិច្រើនដែរ មិនសូវចូលចិត្តភាពអ៊ូអរ មិនសូវមានឱកាសក្នុងការបានចូលរួមចំណែកការសិក្សា នៅពេលខ្ញុំនៅកម្រិតអនុវិទ្យាល័យការសិក្សាខ្ញុំបានចុះខ្សោយ ដោយសារការគ្រប់គ្រងពេលវេលាមិនល្អ មិនសូវយកចិត្តទុកដាក់លើការសិក្សា ចូលចិត្តដើរលេងនិងចំណាយពេលលេងទូរសព្ទ័ច្រើនធ្វើឱ្យការសិក្សារបស់ខ្ញុំខ្សោយ។ បន្ទាប់មកខ្ញុំបានចូលរួមជាមួយគម្រោងកម្មវិធីជាមួយ អង្គការ អេហ្វ អេក ដូចជាចូលរៀននៅក្លឹបកុមារ មានកម្មវិធីវេទិកាកុមារ រួមមានសិទ្ធកុមារិកុមារ ការគាំពារកុមារ អនាម័យខ្លួនប្រាណ ទិវាបរិស្ថាន មេរៀនសារៈសំខាន់នៃការសិក្សា ការលាងសម្អាតដៃ ការកាត់ក្រចក ការបែងចែកសំរាម ការកាពារខ្លួនពីជំងឺគ្រុនឈាម ការបណ្ដុះគ្រាប់ពូជនឹការដាំកូនឈើ បន្ទាប់មកខ្ញុំបានជាអ្នកស្ម័គ្រចិត្តផ្នែកត្រួតពិនិត្យកុមារនៅដើមឆ្នាំ២០២៤ ហើយបានចូលរួមវគ្គបណ្ដុះបណ្ដាលបំពាក់បំប៉នសមត្ថភាព ដូចជាតួនាទីជាអ្នកស្ម័គ្រចិត្ត ភាពជាអ្នកដឹកនាំ សិទ្ធិកុមារ របៀបសម្របសម្រួលកុមារ ការគ្រប់គ្រងសៀវភៅនៅតាមក្លឹបកុមារ មូលដ្ឋានគ្រឹះការថតរូប និងការសរសេរសំបុត្រឆ្លើយតបជាដើម។ តាមរយៈសកម្មភាពទាំងនេះ និងការលើកទឹកចិត្តពីបុគ្គលិករបស់អង្គការ អេហ្វ […]