[English Below] ភាពអំណត់របស់ស្ត្រីម្នាក់កំពុងបំភ្លឺផ្លូវនៃការផ្លាស់ប្រែ! ស្វែងយល់ពីដំណើរដ៏គួរឱ្យចាប់អារម្មណ៍របស់អ្នកស្រី ខ្លាយ ភាក់ ដូចតទៅ៖ អ្នកស្រី ខ្លាយ ភាក់ ជាស្ត្រីមេម៉ាយដែលមានវ័យ ៤២ឆ្នាំ មកពីភូមិរនាមធំ។ រឿងរ៉ាវរបស់បងស្រីគឺជាការស្តែងឱ្យឃើញនូវភាពអំណត់របស់ស្ត្រីដែលគ្មានទីបញ្ចប់។ ក្រោយចំណាកស្រុកទៅថៃ ១៤ឆ្នាំ និងបែកផ្លូវជាមួយស្វាមី គាត់ត្រឡប់មកភូមិវិញ រស់នៅជាមួយគ្រួសារដែលមានគ្នា ១១នាក់ ក្នុងនោះស្រី ៦នាក់ ដោយស្រលាញ់ថែទាំក្មួយៗដូចកូនបង្កើត។ ដំណាលរឿងរបស់គាត់មិនឈប់ត្រឹមនេះទេ។ បន្ទាប់ពីឃើញស្ថានភាពកុមារពិបាកអាន សរសេរ និងគិតលេខ ហើយការអនុវត្តអនាម័យនៅតែជាបញ្ហា ស្របគ្នានឹងអាណាព្យាបាលមិនយកចិត្តទុកដាក់លើការសិក្សាររបស់កូនៗ គាត់មានអារម្មណ៍ចង់ធ្វើអ្វីមួយឱ្យវាប្រសើរជាងនេះ។ “ទោះបីជាខ្ញុំជាស្ត្រីមេម៉ាយ មានធនធានតិចតួច ហើយជួបការលំបាកច្រើនក៏ពិតមែន ប៉ុន្តែខ្ញុំពិតជាចង់ចូលរួមដោះស្រាយបញ្ហាសហគមន៍របស់ខ្ញុំខ្លាំងណាស់៖ ខ្ញុំមិនរួញរាទេ—ខ្ញុំចង់ឃើញក្មេងៗក្នុងសហគមន៍បានចូលរៀន ចេះអានអក្សរ គិតលេខ និងមានការងារល្អគ្រប់ៗគ្នា និងចង់ឱ្យសហគមន៍របស់ខ្ញុំមានការរីកចម្រើន។” តាមរយៈកម្មវិធីអភិវឌ្ឍន៍របស់អង្គការ អេហ្វ អេក ដោយមានការជួយជ្រោមជ្រែង និងណែនាំពីមេភូមិ គាត់បានដើរតួនាទីយ៉ាងសំខាន់ក្នុងនាមជាដៃគូអភិវឌ្ឍន៍របស់អង្គការ អេហ្វ អេក កម្ពុជា ដោយបម្រើការជាអ្នកស្ម័គ្រចិត្តផ្នែកអប់រំ (HGV-E) និងត្រួតពិនិត្យកុមារ (HGV-CM)។ គួបផ្សំនឹងមានឱកាសចូលរួមវគ្គបណ្តុះបណ្តាលទាក់ទិននឹងការថែទាំ សម្របសម្រួល លើកទឹកចិត្ត […]