[English Below] អង្គការ អេហ្វ អេក កម្ពុជា ប្រើប្រាស់ម៉ូដែលទឹកស្អាត និងអនាម័យ ដើម្បីធានានូវលទ្ធភាពទទួលបានទឹកស្អាត និងមានកន្លែងលាងសម្អាតដៃសម្រាប់កុមារ និងគ្រួសាររបស់ពួកគេប្រើប្រាស់។ វិធីសាស្រ្តនេះដើរតួនាទីយ៉ាងសំខាន់ ក្នុងការកាត់បន្ថយជំងឺ និងការស្លាប់របស់កុមារ ដែលបណ្តាលមកពីជំងឺឆ្លង។ អង្គការរបស់យើងធ្វើការរួមគ្នាជាមួយសហគមន៍ ដើម្បីធានាឱ្យសហគមន៍ទទួលបានទឹកស្អាត មានកន្លែងលាងសម្អាតដៃ និងប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យក្នុងគ្រួសារប្រចាំថ្ងៃ និងតាមមណ្ឌលសុខភាព រួមមានសាលារៀន និងកន្លែងថែទាំសុខភាពផងដែរ។ បច្ចុប្បន្នយើងកំពុងធ្វើការងារអន្តរាគមន៍នេះនៅក្នុងតំបន់គម្រោងចំនួន ៧ (APs) ដែលមានទីតាំងនៅក្នុងខេត្តសៀមរាប និងឧត្តរមានជ័យ។ FH Cambodia utilizes the Integrated Water Sanitation and Hygiene Model to ensure the availability of clean drinking water and improved sanitation facilities for children and their families. This […]
![]()










