[English Below] វគ្គបណ្ដុះបណ្ដាលគ្រូបង្គោលស្តីអំពីការធ្វើកសិកម្មតាមបែបធម្មជាតិ (FNW) អង្គការ អេហ្វ អេក កម្ពុជា បានទទួលជោគជ័យនូវវគ្គបណ្តុះបណ្តាលគ្រូបង្គោល (ToT) រយៈពេល ២ថ្ងៃ លើការអនុវត្តកសិកម្មតាមបែបធម្មជាតិ (FNW) ស្ថិតនៅក្រោមកម្មវិធីគម្រោងការកសាងទ្រព្យសកម្ម ឆ្ពោះទៅកាន់មាគ៌ាររីកចម្រើន នៅខេត្តសៀមរាប។ វគ្គបណ្តុះបណ្តាលនេះបានរួមបញ្ចូលមន្ត្រីកសិកម្មឃុំ និងបុគ្គលិករបស់អង្គការ អេហ្វ អេក (អ្នកសម្របសម្រួលការអភិវឌ្ឍ) ដោយផ្តល់ឱ្យពួកគេនូវចំណេះដឹងអនុវត្ត និងជំនាញសម្របសម្រួល ស្តីពីការអនុវត្តកសិកម្មតាមបែបធម្មជាតិ រួមមានការធ្វើកសិកម្មអភិរក្ស កសិរុក្ខកម្ម ជីសរីរាង្គ ថ្នាំបណ្តេញសត្វល្អិតផ្សំពីរុក្ខជាតិ និងជីវសាស្ត្រ ដើម្បីស្តារប្រព័ន្ធអេកូឡូស៊ីដែលរងផលប៉ះពាល់ និងផលិតអាហារដែលមានសុវត្ថិភាព និងមានសុខភាពល្អ។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេក្នុងការផ្ទេរចំណេះដឹងទៅកាន់កសិករ ការពារធនធានធម្មជាតិ និងជំរុញជីវភាពរស់នៅឱ្យប្រសើរឡើងនៅក្នុងសហគមន៍របស់ពួកគេ។ Training of Trainers on Farming Nature’s Way FH Cambodia successfully conducted a 2-days Training of Trainers (ToT) on […]
![]()










