នាព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ អង្គការ អេហ្វ អេក កម្ពុជា ប្រចាំតំបន់ស្វាយលើ២ បានសហការជាមួយរដ្ឋបាលស្រុកស្វាយលើ និងថ្នាក់ដឹកនាំភូមិ ឃុំ ព្រមទាំងតំណាងសហគមន៍ក្នុងឃុំបឹងមាលា និងតាសៀម បានរៀបចំកម្មវិធីសមិទ្ធិផលរបស់សហគមន៍ និងពិធីបញ្ចប់គម្រោងរបស់អង្គការ អេហ្វ អេក កម្ពុជា ប្រចាំតំបន់ស្វាយលើ២ ក្រោមអធិបតីភាព លោក ហ៊ុន ហួន ប្រធានក្រុមប្រឹក្សាស្រុកស្វាយលើ និងលោក ចាប វិបុល នាយកប្រចាំប្រទេសនៃ អេហ្វ អេក កម្ពុជា ។
ក្នុងរយ:ពេល ១០ ឆ្នាំនៃការអនុវត្តកម្មវិធី (២០១៤-២០២៤) បានបង្កើតផលប៉ះពាល់ទៅដល់ប្រជាជនសរុបចំនួន ២៣ ៩៤៦នាក់ (ស្រី ១១ ៥៥៤នាក់) កុមារសរុបចំនួន ៧ ២៧០នាក់ (កុមារី ៣ ៤៣៣នាក់)ដែលឆ្លើយតបទៅនឹងគោលដៅកម្មវិធីដែលចង់ឃើញ ទំនាក់ទំនងសហគមន៍ត្រូវបានផ្លាស់ប្រែ ហើយប្រជាជនមានជីវភាពរស់នៅកាន់តែប្រសើរឡើងក្នុងលក្ខខណ្ឌនៃការប្រកបរបរចិញ្ចឹមជីវិត ការអប់រំ និងសុខភាព ដោយផ្តោតលើកុមារ និងជនងាយរងគ្រោះ។
#SL2ClosureProject #CommunityDevelopment #FlourishingCommunities #FHCambodia
116 total views, 2 views today