[English Below] “បើទោះបីជាមានអារម្ម៍ថា នឹកផ្ទះ នឹកសាលារៀន ដែលឃ្លាតមកយូរហើយក្ដី ក៏កុមារដែលកំពុងរៀននៅក្នុងជំរំសិក្សាបណ្តោះអាសន្ន នៅតែបន្តការរៀនសូត្រ និងការលេងជាមួយគ្នា ដើម្បីកាត់បន្ថយភាពតានតឹងក្នុងអារម្មណ៍” កុមារកំពុងសិក្សានៅក្នុងកន្លែងរៀនបណ្តោះអាសន្ននៅទីជំរក បន្ទាប់ពីពួកគេបានចាកចេញពីផ្ទះដោយសារសង្គ្រាម។ កុមារអង្គុយជិតគ្នាលើដី បន្តរៀន និងគូររូប នៅក្នុងបរិយាកាសមួយដែលត្រូវបានបង្កើតឡើង ដើម្បីបំពេញតម្រូវការចាំបាច់ ក្នុងស្ថានភាពបន្តនៅជំរំទីទួលសុវត្ថិភាព។ សម្រាប់កុមារ កន្លែងរៀនបណ្តោះអាសន្នក្នុងរូបភាព មិនមែនជាកន្លែងរៀនធម្មតានោះទេ។ វាជាកន្លែងផ្តល់អារម្មណ៍ថាមានសុវត្ថិភាព និងជំនួយផ្លូវអារម្មណ៍។ ការចាកចេញពីសាលារៀន និងផ្ទះយូរពេកបានប៉ះពាល់ដល់ការសិក្សារៀនសូត្រ និងសុខុមាលភាពរបស់ពួកគេ។ ម្តាយឪពុកជាច្រើនបានឱ្យដឹងថាកូនៗរបស់ពួកគេក្លាយជាមនុស្សស្ងៀមស្ងាត់ ភ័យខ្លាច និងពិបាកផ្តោតអារម្មណ៍។ ទោះជាយ៉ាងណា រូបភាពនេះបង្ហាញពីភាពរឹងមាំ និងការមិនទម្លាក់ចិត្តរបស់កុមារ។ ទោះបីពួកគេឆ្ងាយពីផ្ទះ និងសាលារៀនរយៈពេលយូរក៏ដោយ ការមានកន្លែងរៀនបណ្តោះអាសន្នជួយពួកគេស្ដារឡើងវិញនូវទម្លាប់ប្រចាំថ្ងៃ និងមនោសញ្ចេតនាដែលប៉ះពាល់ កាលពីពេលមានការប្រយុទ្ធគ្នា។ “Despite longing for home and school, children in temporary shelters continue to learn and play together to reduce stress” […]
![]()










