💬 កុមារគ្រប់រូបមានសិទ្ធិក្នុងការត្រូវបានស្តាប់ ហើយសំឡេងនីមួយៗមានតម្លៃក្នុងការចូលរួមអភិវឌ្ឍសង្គម។ តាមរយៈវេទិកាកុមារ កុមារត្រូវបានបង្កើតឱកាសឱ្យចូលរួមយ៉ាងសកម្ម ក្នុងបរិយាកាសសុវត្ថិភាព និងគាំទ្រ ដើម្បីចែករំលែកគំនិត បង្ហាញអារម្មណ៍ និងលើកឡើងបញ្ហាដែលប៉ះពាល់ដល់ជីវិត និងសហគមន៍របស់ពួកគេ។ ដំណើរការនេះជួយបង្កើនសមត្ថភាពស្នូល ដូចជាភាពជាអ្នកដឹកនាំ ជំនាញទំនាក់ទំនង ការងារជាក្រុម និងការដោះស្រាយបញ្ហា ដែលសំខាន់សម្រាប់ការរស់នៅ និងការអភិវឌ្ឍប្រកបដោយចីរភាព។ 📍 កម្មវិធីតំបន់សំរោង បានអនុវត្តវេទិកាកុមារនៅសាលាបឋមសិក្សា សំរោង និងក្រសាំង ដោយឈានដល់កុមារសរុប ១,៤៦០ នាក់។ តាមរយៈសកម្មភាពនេះ កុមារបានចូលរួមក្នុងការចែករំលែកបទពិសោធន៍ និងទស្សនៈរបស់ពួកគេ ដោយបង្ហាញពីអំណាច និងតម្លៃនៃសំឡេងរបស់ខ្លួន។ 👏 គ្រូបង្រៀន និងអ្នកអាណាព្យាបាល បានទទួលស្គាល់សារៈសំខាន់នៃការចូលរួមរបស់កុមារ និងលើកទឹកចិត្តឱ្យមានការបន្ត និងពង្រីកវិសាលភាពសកម្មភាពនេះទៅកាន់សាលារៀនផ្សេងៗ។ កុមារបានសហការគ្នាក្នុងការវិភាគបញ្ហា ផ្លាស់ប្តូរយោបល់ និងកំណត់ដំណោះស្រាយ ដើម្បីកែលម្អបរិស្ថានសាលារៀន និងសហគមន៍របស់ពួកគេ។ ការចូលរួមរបស់ពួកគេមានតួនាទីសំខាន់ក្នុងការកសាងសហគមន៍ដែលរឹងមាំ មានភាពរួមបញ្ចូល និងមានភាពធន់នឹងការប្រែប្រួល។ 💚 នៅពេលកុមារត្រូវបានស្តាប់ និងផ្តល់អំណាចក្នុងការចូលរួម សមត្ថភាព និងទំនុកចិត្តរបស់ពួកគេកើនឡើង ជួយឱ្យពួកគេក្លាយជាភ្នាក់ងារនៃការផ្លាស់ប្តូរវិជ្ជមាននៅក្នុងសហគមន៍របស់ខ្លួន។ 💬 Every child deserves […]
![]()










