[English Below] ដោយមានកិច្ចសហការ គាំទ្រជំនាញបច្ចេកទេសពីមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិភិបាលសំរោង និងអន្លង់វែង អង្គការ អេហ្វ អេក កម្ពុជា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីសុខភាពមាតា និងទារក ដល់បុគ្គលិកមណ្ឌលសុខភាពចំនួន ១៤ សិក្ខាកាមចូលរួមជាមន្តី្រឆ្មប និងមន្ត្រីជំនាញទទួលបន្ទុកផ្នែកអាហារូបត្ថម្ភសរុប ២៦រូប។ ខ្លឹមសារនៃវគ្គបណ្តុះបណ្តាលត្រូវបានធ្វើឡើងដោយមានទាំងទ្រឹស្តី និងការអនុវត្តផ្ទាល់ទៅលើការប្រឹក្សាជាមួយស្រ្តីមានផ្ទៃពោះ ក្រោយសម្រាល ដោយមានការធ្វើបង្ហាញបបរគ្រប់គ្រឿង សម្រាប់អប់រំពីការងារអាហាររូបត្ថម្ភរួមគ្នាផងដែរ។ ក្រោយពីបញ្ចប់វគ្គសិក្ខាសាលា សិក្ខាកាមម្នាក់ៗបានទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សាដែលទទួលស្គាល់ដោយថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ។ The training program on maternal and child health was organized by FH Cambodia, with technical support from the Oddar Meanchey Provincial Health Department and co-facilitated by Samrong and Anlong Veng Health […]
![]()










