[English Below] អ្នកស្រី ឆាយ សារិន មានអាយុ ៣៨ឆ្នាំ រស់នៅភូមិទួលចារ បានចែករំលែកនូវបទពិសោធន៍របស់គាត់ថា៖ មុនពេលដែលខ្ញុំបានចូលរួមជាមួយគម្រោងអភិវឌ្ឍន៍របស់អង្គការ អេហ្វ អេក គ្រួសាររបស់ខ្ញុំបានជួបប្រទះបញ្ហាជាច្រើន។ ការធ្វើកសិកម្ម និងចញ្ចឹមសត្វរបស់យើងក៏នៅមានកម្រិត ហើយត្រូវរិះរកប្រាក់ចំណូលដើម្បីផ្គត់ផ្គង់តម្រូវការប្រចាំថ្ងៃរបស់យើង។ បញ្ហាសេដ្ឋកិច្ចគ្រួសារបានទច់បង្អាក់ដល់ការសិក្សារបស់កូនៗខ្ញុំ ដោយសារកង្វះសម្ភារៈសិក្សាគ្រប់គ្រាន់។ ខ្ញុំបានចូលរួមកម្មវិធីអភិវឌ្ឍន៍របស់អង្គការ អេហ្វ អេក កម្ពុជា ខាងផ្នែកកសិកម្មដែលផ្តោតសំខាន់លើគ្រួសារក្រីក្រ។ ក្នុងនោះដែរ ខ្ញុំបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្ដីពីបច្ចេកទេសដាំដុះ ការការពារដំណាំ និងការអនុវត្តធ្វើជីកំប៉ុស។ តាមរយៈការអនុវត្តចំណេះដឹងដែលខ្ញុំទទួលបាន និងប្រើប្រាស់ធនធានកសិកម្មដែលគាំទ្រដោយអង្គការ អេហ្វ អេក កម្ពុជា ខ្ញុំបានកាត់បន្ថយកម្លាំងពលកម្ម និងការចំណាយកាន់តែមានប្រសិទ្ធភាពជាងមុន ព្រមទាំងបានពង្រឹងការគ្រប់គ្រងកសិដ្ឋាន និងបង្កើនផលិតភាពដំណាំរបស់ខ្ញុំទៀតផង។ សព្វថ្ងៃនេះ កសិដ្ឋានរបស់ខ្ញុំអាចផ្គត់ផ្គង់ជាអាហារប្រចាំថ្ងៃដល់គ្រួសារខ្ញុំ ហើយបង្កើតប្រាក់ចំណូលចន្លោះពី ៣០ ០០០ ទៅ ៤០ ០០០រៀល (ប្រមាណ ៧.៥០ ទៅ ១០ដុល្លារ) ក្នុងមួយថ្ងៃ ដែលជួយឱ្យខ្ញុំមានលទ្ធភាពផ្គត់ផ្គង់ដល់ការសិក្សារបស់កូនៗខ្ញុំ ការទាំងអស់នេះអាចសម្រេចទៅបាន ដោយមានការជួយជ្រុមជ្រែងពីកម្មវិធីកសិកម្មនៅជុំវិញផ្ទះរបស់ខ្ញុំ។ Mrs. Chhay Sarin, […]