[English Below] រឿងរ៉ាវនៃកម្លាំងស្ត្រីដែលជំរុញសង្គមឱ្យរីកចម្រើន លោកស្រី ឡាន សុភា អាយុ ៣២ឆ្នាំ មានតួនាទីជាមេភូមិត្រពាំងស្លែង នៅខេត្តឧត្តរមានជ័យ គឺជាស្ត្រីគំរូដែលមានភាពអង់អាច ក្នុងការប្តេជ្ញាចិត្ត និងបម្រើការងារសហគមន៍។ ជាភរិយា និងម្ដាយរបស់កូនទាំងពីរ គាត់អាចចាត់ចែងរវាងការដឹកនាំ និងទទួលបានការគាំទ្រពីគ្រួសាររបស់ខ្លួនបានយ៉ាងល្អ។ ដំណើររបស់គាត់ចាប់ផ្តើមពីការងារស្ម័គ្រចិត្តក្នុងសហគមន៍ ដែលការខិតខំរបស់គាត់បានបង្កើតការទុកចិត្តពីប្រជាពលរដ្ឋ។ គាត់ត្រូវបានក្រុមប្រឹក្សាសង្កាត់ទទួលស្គាល់សមត្ថភាពរបស់គាត់ ហើយបោះឆ្នោតគាំទ្រ ជាប់ឈ្មោះជាមេភូមិមកទល់ពេលនេះ។ មានមនុស្សមួយចំនួននៅតែសង្ស័យលើសមត្ថភាពរបស់គាត់ ដោយសារគាត់វ័យក្មេង និងជាស្ត្រី ប៉ុន្តែគ្រួសាររបស់គាត់បានលើកទឹកចិត្តគាត់ជាប្រចាំថា៖ “កុំបោះបង់។ ប្រឹងប្រែងតស៊ូទៅមុខ។ អ្នកអាចធ្វើបាន!” លោកស្រី សុភា បានបង្ហាញយ៉ាងច្បាស់ថា ភាពជាអ្នកដឹកនាំ មិនបានកំណត់ដោយភេទ ឬវ័យទេ ប៉ុន្តែដោយការប្តេជ្ញា និងការធ្វើការពិតប្រាកដ។ គាត់តែងតែស្តាប់សំឡេងសហគមន៍ បើកចិត្តទទួលយកមតិកែលម្អ និងចេះបម្លែងបញ្ហាប្រឈមជាបទពិសោធន៍ ដើម្បីអភិវឌ្ឍខ្លួនឯងឡើងជាបន្តបន្ទាប់។ “ខ្ញុំទទួលយករាល់មតិយោបល់ រៀនពីបញ្ហាប្រឈម ហើយកែលម្អខ្លួនឯង ដើម្បីក្លាយជាអ្នកដឹកនាំស្រី្តដែលល្អ।” ពេលអង្គការ អេហ្វ អេក កម្ពុជា ចូលមកធ្វើការនៅភូមិរបស់គាត់ គាត់បានចូលរួមយ៉ាងសកម្ម គាំទ្រការជ្រើសរើសអ្នកស្ម័គ្រចិត្ត ជួយក្នុងការជ្រើសរើសកុមាររចូលរួមកម្មវិធីទំនុកបម្រុង និងចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗ ដូចជាការធ្វើចំណាកស្រុកដោយសុវត្ថិភាព សិទ្ធិកុមារ […]
![]()









