[English Below] អ្នកស្រី ឃួន ស៊ីណាន អាយុ ២៧ឆ្នាំ រស់នៅភូមិត្រពាំងខ្នារ ស្រុកស្វាយលើ។ គាត់ធ្លាប់បាត់បង់កូនក្នុងផ្ទៃពោះចំនួនបីលើក ដោយការរលូតកូនក្នុងអំឡុងត្រីមាសទីមួយ និងទីពីរនៃការមានផ្ទៃពោះ។ អ្នកស្រី ស៊ីណាន បាននិយាយថា៖ «ខ្ញុំស្គម ហើយឧស្សាហ៍មានអារម្មណ៍ថាឈឺ និងអស់កម្លាំងក្នុងពេលមានផ្ទៃពោះ។ ក្រោយមកទៀត ក្រុមអ្នកស្ម័គ្រចិត្តនៃក្តីសង្ឃឹមសុខភាពដែលបានទទួលការបណ្តុះបណ្តាល ហៅថាក្រុមទ្រទ្រង់សុខភាពភូមិបានមកលេងនិងសួរសុខទុក្ខខ្ញុំនៅផ្ទះ ហើយនិយាយជាមួយខ្ញុំអំពីការអនុវត្តឱ្យបានត្រឹមត្រូវក្នុងអំឡុងពេលមានផ្ទៃពោះ។ ពួកគាត់បានកត់សម្គាល់ឃើញថា ខ្ញុំមើលទៅស្គម ស្លេកស្លាំង ហើយបានលើកទឹកចិត្តខ្ញុំឱ្យស្វែងរកការថែទាំសុខភាពពីអ្នកផ្តល់សេវាសុខភាពនៅមណ្ឌលសុខភាពក្នុងស្រុក នៅឯមណ្ឌលសុខភាពស្វាយលើ។ នៅទីបំផុត ខ្ញុំអាចពពោះ និងសម្រាលបានកូនស្រី ដែលមានសុខភាពល្អមកទល់សព្វថ្ងៃ។ ខ្ញុំបានស្វែងរកការថែទាំពីពេទ្យឆ្មបច្រើនជាងបួនដង។ ខ្ញុំបានផ្លាស់ប្តូរទម្លាប់ប្រចាំថ្ងៃរបស់ខ្ញុំ ដូចជាការញ៉ាំអាហារដែលមានជីវជាតិ រួមទាំងបន្លែស្លឹកបៃតង សាច់ និងផ្លែឈើក្នុងស្រុក។ ខ្ញុំបានបង្កើនភាពញឹកញាប់នៃការទទួលទានអាហាររបស់ខ្ញុំដល់ទៅបួនដងក្នុងមួយថ្ងៃ លេបថ្នាំគ្រាប់ជាតិដែក។ ក្រុមអ្នកស្ម័គ្រចិត្តទ្រទ្រង់សុខភាពភូមិបានផ្តល់ប្រឹក្សាពីអាហារូបត្ថម្ភ និងពិភាក្សាអំពីអាហារដែលផ្តល់នូវសុខភាពល្អ ការអនុវត្តអនាម័យល្អ និង ជៀសវាងអាកប្បកិរិយាប្រថុយប្រថានដូចជាការកាន់របស់ធ្ងន់ និងសញ្ញាគ្រោះថ្នាក់អំឡុងពេលមានផ្ទៃពោះ។ លើសពីនេះទៀត ខ្ញុំបានចូលរួមក្នុងវគ្គផ្សព្វផ្សាយការយល់ដឹងអំពីសុខភាពសហគមន៍ ដែលធ្វើឡើងដោយបុគ្គលិកកម្មវិធីសុខភាព និងអាហារូបត្ថម្ភ និងក្រុមអ្នកស្ម័គ្រចិត្តទ្រទ្រង់សុខភាពភូមិ។ ខ្ញុំបានសម្រាលបានកូនស្រីដែលមានសុខភាពល្អ និងឆ្លាត។ ខ្ញុំបានបំបៅកូនដោយទឹកដោះម្តាយទាំងស្រុង សម្រាប់រយៈពេលប្រាំមួយខែដំបូង ហើយបន្ទាប់មកឱ្យញ៉ាំបបរខាប់គ្រប់គ្រឿងដែលមានជីវជាតិរួមជាមួយការបំបៅកូនដោយទឹកដោះ។ […]
![]()










