[English Below] ឱកាសដែលផ្តល់ដោយអង្គការ អេហ្វ អេក កម្ពុជា ដើម្បីចូលរួមក្នុងកម្មវិធីចិញ្ចឹមត្រីអណ្តែងពិតជាផ្តល់អត្ថប្រយោជន៍ជាខ្លាំងដល់ខ្ញុំ។ ដោយសារតែការផ្តល់ត្រីអំណ្តែង ១៤គីឡូក្រាម និងសម្ភារៈសម្រាប់រៀបចំចិញ្ចឹមត្រី ខ្ញុំអាចលក់ត្រីនេះបាន ៦០គីឡូក្រាម ក្នុងតម្លៃ ២,៥ដុល្លារក្នុងមួយគីឡូក្រាម គិតត្រឹមរយៈពេល ៣ខែ ព្រមទាំងអាចយកវាមកបរិភោគក្នុងគ្រួសារបាន ៥គីឡូក្រាម និងលក់ចែកចាយទៅអ្នកជិតខាងបាន ១០គីឡូក្រាម។ មកទល់ពេលនេះ ខ្ញុំនៅសល់ត្រីអណ្តែង ១០គីឡូក្រាម ដើម្បីបន្តចិញ្ចឹមយកផល។ តាមរយៈការអនុវត្តការចិញ្ចឹមត្រីដើម្បីផ្គត់ផ្គង់ និងកាត់បន្ថយការចំណាយក្នុងគ្រួសារ វាជួយឱ្យខ្ញុំអាចទ្រទ្រង់ជីវភាពរស់នៅបានល្អប្រសើរ។ ជាងនេះទៅទៀត ខ្ញុំបានពង្រីកលើការចិញ្ចឹមអណ្តើកចំនួន ៥៣ក្បាល ក្នុងគោលបំណងរកប្រាក់ចំណូលបន្ថែមដល់គ្រួសាររបស់ខ្ញុំ។ ខ្ញុំក៏មានបំណងលក់មួយចំណែកទៅឱ្យអ្នកជិតខាងរបស់ខ្ញុំ និងមួយចំណែកទៀតផ្គត់ផ្គង់តម្រូវការតាមទីផ្សារ នេះបើយោងតាមការលើកឡើងរបស់លោកពូ អឿន។ តាមរយៈការអនុវត្តការចិញ្ចឹមត្រី វាបានជួយឱ្យគ្រួសាររបស់លោកពូ អឿន អាចទ្រទ្រង់ជីវភាពរស់នៅបានល្អប្រសើរ ដោយធានាបាននូវសន្តិសុខស្បៀង និងកាត់បន្ថយការចំណាយផ្សេងៗ។ ឆ្លើយតបនឹងបញ្ហាសន្តិសុខស្បៀង៖ ការចិញ្ចឹមត្រីរបស់គ្រួសារលោកពូ អឿន អាចជួយឱ្យគាត់មានប្រភពផ្គត់ផ្គង់អាហារជាបន្តបន្ទាប់។ ពួកគាត់លែងបារម្ភពីបញ្ហាជីវភាពខ្វះខាត ឬពឹងផ្អែកខ្លាំងលើការទិញទីផ្សារទៀតហើយ។ ឆ្លើយតបនឹងកាត់បន្ថយការចំណាយ៖ ដោយមានកសិដ្ឋានចិញ្ចឹមត្រីផ្ទាល់ខ្លួន គ្រួសាររបស់លោកពូ អឿន អាចសន្សំប្រាក់ពីការទិញត្រីពីទីផ្សារ។ វាជួយពួកគាត់ឱ្យកាត់បន្ថយការចំណាយ និងបែងចែកធនធានរបស់ពួកគាត់ទៅតម្រូវការផ្សេងទៀត។ លើសពីនេះ […]
![]()










