[English Below] ការអនុវត្តភាពធន់ក្នុងការប្រកបរបរចិញ្ចឹមជីវិតរបស់អ្នកស្ម័គ្រចិត្តកសិកម្មមួយរូប បានធ្វើឱ្យជីវភាពរស់នៅរបស់គាត់មានភាពល្អប្រសើរឡើង តាមរយៈការដែលគាត់ទទួលយកបច្ចេកទេសអនុវវត្តថ្មីៗ និងប្រើប្រាស់ជីកំប៉ុសក្នុងដំណាំបន្លែរបស់គាត់។ ការផ្លាស់ប្តូរនេះមិនត្រឹមតែអាចឱ្យគាត់ក្លាយជាបុគ្គលគំរូក្នុងសហគមន៍របស់គាត់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ដល់ការដាំដុះបន្លែសរីរាង្គ និងការចញ្ចឹមមាន់សម្រាប់យកប្រើប្រាស់សម្រាប់ប្រចាំថ្ងៃរបស់គាត់ផងដែរ។ ដូច្នេះហើយ គាត់លែងត្រូវការចំណាយបន្ថែមលើការទិញវាពីទីផ្សារ ជាហេតុជួយឱ្យគាត់អាចយកប្រាក់កាសដែលនៅសល់ ទៅដាក់សន្សំសម្រាប់រៀបចំផែនការសិក្សាកូនៗរបស់កូនគាត់វិញ។ “មុនពេលចូលរួមជាមួយអង្គការ អេហ្វ អេក កម្ពុជា គ្រួសារខ្ញុំបានជួបប្រទះបញ្ហាប្រឈមជាច្រើន ដែលផ្តើមចេញពីការមិនមានប្រភពចំណូលថិតថេរនៅក្នុងគ្រួសារ។ យើងពឹងផ្អែកតែលើដីតូចមួយរបស់យើងដើម្បីដាំដុះប៉ុណ្ណោះ ដែលផ្តល់មកវិញនូវទិន្នផលទាប និងបណ្តាលមកពីកត្តាខ្វះជំនាញបច្ចេកទេស។ មានពេលមួយនោះ ខ្ញុំធ្លាប់ពិចារណាប្រើបាញ់ថ្នាំគីមីលើដំណាំបន្លែរបស់ខ្ញុំថែមទៀតផង ប៉ុន្តែដោយចំណេះដឹងប្រើប្រាស់គីមី និងការកង្វល់នានារបស់ខ្ញុំកើតមាន វាបានរារាំងខ្ញុំមិនឱ្យធ្វើដូច្នេះ។ យ៉ាងណាមិញ ចាប់តាំងពីខ្ញុំបានចូលរួមកម្មវិធីគម្រោងនៃការប្រកបរបរចិញ្ចឹមជីវិតរបស់របស់អង្គការ អេហ្វ អេក វាធ្វើឱ្យខ្ញុំមានការផ្លាស់ប្រែជាបន្តបន្ទាប់ ជាពិសេសក្នុងការដាំបន្លែ និងការចិញ្ចឹមសត្វរបស់ខ្ញុំ។ ខ្ញុំក៏មានទំនុកចិត្តក្នុងការកសាងទំនាក់ទំនងល្អជាមួយសមាជិកសហគមន៍ ដែលធ្វើឱ្យជីវិតគ្រួសារខ្ញុំមានការរីកចម្រើនជាងមុន។ លើសពីនេះ ខ្ញុំបានចែករំលែកចំណេះដឹងដាំដំណាំ និងបច្ចេកទេសចិញ្ចឹមសត្វជាមួយអ្នកជិតខាង និងសហគមន៍របស់ខ្ញុំ ដើម្បីរួមចំណែកជួយពួកគេឱ្យរីកចម្រើនទាំងអស់គ្នា”។ An agricultural volunteer’s livelihood resilience has greatly enhanced through the adoption of new perspectives […]
![]()










