[English Below] តើអ្នកដឹងទេថាមនុស្សជាង ៣.៥ ពាន់លាននាក់នៅតែមិនទាន់គ្រប់គ្រងអនាម័យប្រកបដោយសុវត្ថិភាព រួមទាំងមនុស្សចំនួន ៤១៨ លាននាក់ដែលអនុវត្តការបន្ទោរបង់ពាសវាលពាសកាល? ជាមួយនឹងស្ថិតិដ៏គួរឱ្យព្រួយបារម្ភនេះត្រូវបានចេញផ្សាយក្នុងរបាយការណ៍ឆ្នាំ២០២២ ដែលបោះពុម្ពដោយអង្គការ WHO/UNICEF។ វិបត្តិនេះមិនត្រឹមតែប៉ះពាល់ដល់សុខភាព និងសុខុមាលភាពរបស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានផលវិបាកយ៉ាងខ្លាំងដល់សហគមន៍ និងបរិស្ថានទាំងមូល។ នៅក្នុងអត្ថបទនេះ យើងនឹងស្វែងយល់ពីតម្រូវការបន្ទាន់នៅក្នុងតំបន់គម្រោងមួយរបស់អង្គការ អេហ្វ អេក ក្នុងការដោះស្រាយបញ្ហាអនាម័យនេះ ក្រោមកិច្ចសហការដោះស្រាយពីសំណាក់រដ្ឋាភិបាល អង្គការក្នុងស្រុក និងអង្គការមិនមែនរដ្ឋាភិបាល។ សេចក្តីផ្តើម ឃុំគោកមន ក៏ដូចជាតំបន់ជនបទជាច្រើនក្នុងប្រទេសកម្ពុជា បានជួបប្រទះបញ្ហាជាច្រើនទាក់ទងនឹងលទ្ធភាពទទួលបានប្រព័ន្ធទឹកស្អាត និងសម្ភារៈបរិក្ខារអនាម័យនៅមានកម្រិត ដែលជាផ្នែកមួយនៃឧបសគ្គរារាំងដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់សហគមន៍។ ទោះបីជាយ៉ាងណាក៏ដោយ តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីអង្គការ អេហ្វ អេក កម្ពុជា (FH Cambodia) អង្គការស៊ីដូ (CIDO) និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត (PDRD) បញ្ហាប្រឈមទាំងនេះត្រូវបានដោះស្រាយ ដែលនាំទៅដល់សមិទ្ធិផលសំខាន់ៗ សម្រាប់ឆ្ពោះទៅរកស្ថានភាពគ្មានការបន្ទោរបង់ពាសវាលពាសកាល (ODF) នៅក្នុងឃុំគោកមន ស្ថិតក្រោមកិច្ចសហការរវាងស្ថាប័នទាំងបីក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ ជាពិសេសប្រព័ន្ធទឹកស្អាត និងសម្ភារៈបរិក្ខារអនាម័យត្រូវបានអនុវត្តនៅក្នុងឃុំ។ ដោយពីមុនសហគមន៍ត្រូវពឹងផ្អែកលើប្រភពទឹកដែលមានជាតិកខ្វក់ដែលអាចចម្លងជំងឺ។ ការផ្តល់ទឹកស្អាតមិនត្រឹមតែធ្វើឱ្យសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងប៉ុណ្ណោះទេ ថែមទាំងជួយឱ្យពួកគេអាចចូលរួមក្នុងសកម្មភាពបង្កើតប្រាក់ចំណូលបានយ៉ាងងាយស្រួលផងដែរ។ ការផ្ចង់ផ្តើមនៃកិច្ចសហប្រតិបត្តិការ […]
![]()










