ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិភពលោកកំពុងប្រឈមនឹងបញ្ហាបម្រែបម្រួលអាកាសធាតុ។ ផ្តើមពីការប្រែប្រួលអាកាសធាតុខ្លាំង រហូតដល់សីតុណ្ហភាពក្នុងសកលលោកបានកើនឡើង ជាបុព្វហេតុធ្វើឱ្យភពផែនដីរបស់យើងប្រឈមនឹងវិបត្តិបរិស្ថាន។ វាជាបញ្ហាប្រឈមដ៏ចម្បងមួយ ដែលយើងត្រូវចាត់វិធានការដោះស្រាយ ដើម្បីឆ្ពោះទៅរកនិរន្តរភាព និងស្វែងរកដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីបន្ស៊ាំ និងកាត់បន្ថយការប្រែប្រួលអាកាសធាតុនេះ។ ដំណោះស្រាយមួយក្នុងចំណោមដំណោះស្រាយទាំងនោះ គឺការបង្កើតសួនសាលាមេត្រីនៅតាមសាលារៀន ការលើកកម្ពស់កសិកម្មឆ្លាតវៃដែលធន់នឹងអាកាសធាតុ និងការអនុវត្តកម្មវិធីបំណិនជីវិតសម្រាប់កុមារ—អង្គការ អេហ្វ អេក កម្ពុជា គាំទ្រឱ្យមានសួនសាលាមេត្រីចំនួន ១៧ នៅខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។ តើសួនសាលាមេត្រីជាអ្វី? វាជាកន្លែងរៀន និងអនុវត្តជាក់ស្តែងសម្រាប់កុមារនៅតាមសាលារៀន ដែលផ្តោតលើជំនាញបំណិនជីវិតកសិកម្ម ដូចជាការដាំដំណាំ និងដើមឈើ ការចិញ្ចឹមសត្វ និងជំនាញវារីវប្បកម្ម ព្រមទាំងការអនុវត្តគោលការណ៍ស្ដីពីកសិកម្មឆ្លាតវៃដែលធន់នឹងអាកាសធាតុ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ សួនច្បារទាំងនេះប្រើប្រាស់គោលការណ៍មិនប៉ះពាល់ដល់បរិស្ថាន ដូចជាការប្រើជីកំប៉ុស វិធីសាស្រ្តរួមបញ្ចូលការគ្រប់គ្រងសត្វចង្រៃ និងបច្ចេកទេសសន្សំសំចៃទឹក។ តាមរយៈកម្មវិធីសួនមេត្រី សិស្សានុសិស្សអាចស្វែងយល់ និងអនុវត្តបច្ចេកទេសកសិកម្មឆ្លាតវៃដែលធន់នឹងអាកាសធាតុនៅតាមសាលារៀន ហើយអនុវត្ត សួនដំណាំនេះនៅតាមផ្ទះ ដើម្បីកាត់បន្ថយដានកាបូនរបស់ពួកគេ។ សារៈសំខាន់នៃសួនសាលាមេត្រី ១. ឱកាសសិក្សា៖ សួនសាលាមេត្រីផ្តល់បទពិសោធន៍សិក្សាដល់សិស្សានុសិស្ស។ វាផ្តល់ឱកាសពិសេសមួយសម្រាប់ពួកគេ ដើម្បីស្វែងយល់ពីសារៈសំខាន់នៃកម្មវិធីកសិកម្មប្រកបដោយនិរន្តរភាព បច្ចេកទេសអនុវត្តកសិកម្មឆ្លាតវៃដែលធន់នឹងអាកាសធាតុ ជីវចម្រុះ និងមុខងារប្រព័ន្ធអេកូឡូស៊ី។ ជាងនេះទៅទៀត កុមារអនុវត្តតាមលំណែនាំមេរៀននៅក្នុងថ្នាក់ ដូចជាមុខវិជ្ជាគណិតវិទ្យា អំណាន […]
![]()










