[English Below] កន្រៃ្ត និងក្តីសង្ឃឹមរបស់ខ្ញុំ សុភារៈជាយុវជនម្នាក់ ក្នុងចំណោមយុវជន និងយុវនារី ៤៥នាក់ ដែលទទួលបានឱកាសក្នុងការអភិវឌ្ឍជំនាញ ដើម្បីស្វែងរកប្រាក់ចំណូល តាមរយៈគម្រោងអភិវឌ្ឍន៍ជីវភាពយុវជន ក្នុងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ សុភារៈ មានក្តីស្រមៃចង់ក្លាយជាជាងកាត់សក់ម្នាក់ នៅក្នុងសហគមន៍ដែលគាត់កំពុងរស់នៅ ។ សុភារៈ បានបោះបង់ការសិក្សានៅថ្នាក់ទី ៥ ដោយសារតែបញ្ហាជីវភាពគ្រួសារ ម្យ៉ាងវិញទៀតផ្ទះរបស់គាត់នៅឆ្ងាយដាច់ស្រយាលពីគេ និងនៅឆ្ងាយពីសាលារៀន ។ សុភារៈ បាននិយាយថា “ខ្ញុំចង់បន្តការសិក្សា ប៉ុន្តែវាមិនអាចទៅរួច ខ្ញុំក៏បានសម្រេចចិត្តឈប់រៀន ដើម្បីជួយឪពុកម្ដាយរបស់ខ្ញុំធ្វើស្រែចម្ការ។ ក្រោយពីបោះបង់ការសិក្សា ខ្ញុំមិនមានជំនាញណាមួយដែលអាចរកប្រាក់ចំណូលជួយគ្រួសារនោះទេ មានតែជួយការងារធ្វើស្រែចម្ការឪពុកម្ដាយរបស់ខ្ញុំ។” នេះជាចំណុចចាប់ផ្តើម នៃក្តីសង្ឃឹមក្នុងការធ្វើជាជាងកាត់សក់។ សុភារៈបានលើកឡើងថា “ខ្ញុំជាមនុស្សដែលមានភាពខ្មាស់អៀនច្រើន និងមិនមានភាពក្លាហាន ហើយខ្ញុំក៏មិនដែលធ្លាប់បានរៀនជំនាញអ្វីដែរ។ ពីមុនខ្ញុំធ្លាប់សុំឪពុកម្ដាយរបស់ខ្ញុំទៅរៀនជំនាញជាងកាត់សក់ ប៉ុន្តែដោយសារកត្តាគ្រួសារ ឪពុកម្ដាយរបស់ខ្ញុំមិនមានថវិកាគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់អោយខ្ញុំរៀនជំនាញនោះទេ។ បច្ចុប្បន្ន កន្រៃ្តកាត់សក់មួយនេះស្ថិតនៅក្នុងដៃរបស់ខ្ញុំ។ វាបាននាំមកនូវស្នាមញញឹមដល់ខ្ញុំ និងភ្ញៀវដែលបានទទួលបានម៉ូតសក់ដែលគាត់ពេញចិត្ត។ ខ្ញុំចាប់ផ្តើមមើលឃើញពន្លឺនៃក្តីសង្ឃឹមរបស់ខ្ញុំ ដោយសារអង្គការ អេហ្វ អេក កម្ពុជា។” គាត់គូសបញ្ជាក់ថា “ក្តីសង្ឃឹមក្នុងការកាន់កន្រៃ្តកាត់សក់ បានចាប់ផ្តើមតាំងពីថ្ងៃដំបូងដែលខ្ញុំបានទទួលព័ត៌មានពីមេភូមិ អំពីគម្រោងអភិវឌ្ឍន៍ជីវភាពយុវជន […]