[English Below] ការធ្វើជាគំរូគេ – ត្រូវចាប់ផ្តើមពីខ្លួនខ្ញុំជាមុនសិន! ជីវភាពគ្រួសាររបស់លោក គឺក នាយ ដែលជាដៃគូស្ម័គ្រចិត្តដើម្បីសហគមន៍/អ្នកស្ម័គ្រចិត្តផ្សព្វផ្សាយដើម្បីសហគមន៍ មានភាពធន់ និងល្អប្រសើរឡើង ចាប់តាំងពីបានចូលរួមក្នុងគម្រោងកម្មវិធីរបស់អង្គការ អេហ្វ អេក។ គាត់បានក្លាយជាអ្នកដឹកនាំក្រុមសន្សំ និងទទួលបានចំណេះដឹងហិរញ្ញវត្ថុ និងការធ្វើអាជីវកម្ម ព្រមទាំងចំណេះដឹងបច្ចេកទេសលើការចិញ្ចឹមមាន់។ ទន្ទឹមគ្នានេះដែរ គាត់រក្សាសុខភាពអនាម័យបានត្រឹមត្រូវ និងផ្តល់អាហារូបត្ថម្ភគ្រប់គ្រាន់ដល់កូនតូចៗរបស់គាត់។ បន្ថែមពីលើសនេះ អង្គការ អេហ្វ អេក កម្ពុជា បានផ្តល់ការបណ្តុះបណ្តាលស្តីពីការចំណាកស្រុកប្រកបដោយសុវត្ថិភាព ការការពារកុមារ និងដំណោះស្រាយជម្លោះ ដើម្បីរួមចំណែកកាត់បន្តយអំពើហិង្សាក្នុងសហគមន៍។ ឥឡូវនេះសមាជិកសហគមន៍ផ្សេងទៀតបានចូលរួមក្នុងក្រុមសន្សំ ហើយទទួលបានចំណេះដឹង មានទង្វើ និងឥរិយាបថល្អប្រសើរឡើង ក៏ដូចជាមានទំនាក់ទំនងល្អ និងផ្តោតយកចិត្តទុកដាក់លើកូនៗរបស់ពួកគេ។ លោក គឺក នាយ ក៏បានលើកទឹកចិត្តឱ្យសហគមន៍បញ្ជូនកូនទៅសាលាផងដែរ។ ភរិយារបស់លោក គឺក នាយ បានគូសបញ្ជាក់ថា “ស្វាមីខ្ញុំបានយកអ្វីដែលគាត់បានរៀនពីអង្គការ អេហ្វ អេក កម្ពុជា មកប្រើប្រាស់ក្នុងជីវិតប្រចាំថ្ងៃ គាត់បានកែប្រែទង្វើរបស់ខ្លួនជាមួយកូនៗក្នុងពេលថ្មីៗនេះ ដោយសុភាពរាបសារ ប្រើសម្តីពីរោះពិសា និង អនុវត្តចំណេះដឹងដោយគំនិតច្នៃប្រឌិត”។ លោក […]