[English Below] លោក ថម ថុន មានតួនាទីជាមេភូមិនៅភូមិបិតផ្កា គាត់មានអាយុ ៤១ឆ្នាំ គាត់បាននិយាយថា៖ “ខ្ញុំត្រូវបានបោះឆ្នោតជ្រើសរើសជាមេភូមិ ដោយប្រជាជននៅក្នុងភូមិរបស់ខ្ញុំ។ ក្នុងនាមជាអ្នកដឹកនាំថ្មី និងវ័យក្មេងម្នាក់ក្នុងចំណោមគណៈកម្មការអភិវឌ្ឍន៍ភូមិ ដំបូងឡើយខ្ញុំមានអារម្មណ៍ភ័យខ្លាច ហើយពិបាកក្នុងការដឹកនាំ ដោយសារខ្ញុំមិនមានបទពិសោធន៍ និងខ្វះចំណេះដឹង។ ខ្ញុំមិនមានភាពក្លាហានគ្រប់គ្រាន់ដើម្បីដឹកនាំអ្នកដទៃ ក្នុងការប្រមូលធនធាន គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ ឬការនិយាយជាសាធារណៈនោះទេ។ នៅពេលអង្គការ អេហ្វ អេក កម្ពុជា បានចូលក្នុងសហគមន៍របស់ខ្ញុំមានការរីកចម្រើន ជាពិសេសក្នុងការកសាងសមត្ថភាពអ្នកដឹកនាំ សហគមន៍ ខ្ញុំបានចូលរួមវគ្គបណ្តុះបណ្តាល និងកិច្ចប្រជុំជាច្រើន ដែលធ្វើឱ្យខ្ញុំមានទំនុកចិត្តខ្លាំងជាងមុនលើសមត្ថភាពដឹកនាំប្រជាជនរបស់ខ្ញុំ ផ្តល់ឱ្យខ្ញុំនូវការយល់ដឹងកាន់តែប្រសើរឡើងអំពីភាពជាអ្នកដឹកនាំ និងអាចឱ្យខ្ញុំពង្រឹងក្រុមគណៈកម្មការអភិវឌ្ឍន៍ភូមិរបស់ខ្ញុំ។ ពេលនេះខ្ញុំក្លាហានជាងពីមុនទៅទៀត ខ្ញុំមានបទពិសោធន៍រៀបចំផែនការ កៀរគរធនធានក្នុងសហគមន៍ ដើម្បីជួយកសាង និងអភិវឌ្ឍសហគមន៍របស់ខ្ញុំ។ ខ្ញុំអាចបង្កើតផែនការយុទ្ធសាស្រ្ត កំណត់គោលដៅសហគមន៍ និងដាក់សំណើទៅរដ្ឋាភិបាល ក៏ដូចជាអង្គការ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាថាប្រជាជន និង សហគមន៍របស់ខ្ញុំរីកចម្រើន។ ខ្ញុំអាចសម្រេចបានទាំងអស់នេះដោយសារតែខ្ញុំទទួលបានការពង្រឹងសមត្ថភាពដោយអង្គការ អេហ្វ អេក កម្ពុជា។ សូមថ្លែងអំណរគុណដល់អង្គការ អេហ្វ អេក កម្ពុជា ដែលបានជួយផ្តល់នូវវគ្គបណ្តុះបណ្តាល […]
![]()










