[English Below] ក្រោមកិច្ចសហការជាមួយ នាយកដ្ខានអធិការកិច្ចគុណភាពអប់រំ និងនាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា អង្គការ អេហ្វ អេក កម្ពុជា ប្រចាំកម្មវិធីតំបន់ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ បានរៀបចំកម្មវិធីអប់អរសារទរ សមិទ្ធផលគ្រោង “លើកកម្ពស់គុណភាពអប់រំ តាមរយៈបច្ចេកវិទ្យា” និងការដាក់ឱ្យអនុវត្តបន្តដល់សាលាគោលដៅថ្មី។ គោលបំណងនៃកម្មវិធីគឺ៖ – ចែករំលែកពីបទពិសោធន៍ល្អៗ និងបញ្ហាប្រឈមផ្សេងៗ នៃការអនុវត្តគម្រោង “លើកកម្ពស់គុណភាពអប់រំ តាមរយៈបច្ចេកវិទ្យា” ពីសំណាក់លោកនាយក លោកគ្រូអ្នកគ្រូ នៅសាលារៀនគោលដៅនៃគម្រោង – ចែករំលែកពីការគាំទ្ររបស់ អ្នកអាណាព្យាបាល លើការសិក្សារបស់កូនទាក់ទងនឹងការប្រើប្រាស់ ថ្នាលឌីជីថល សង្កប្ប បន្ថែមនៅផ្ទះ – ចែករំលែកពីលទ្ធផលសិក្សារបស់សិស្ស តាមរយៈការធ្វើតេស្ត EGRA និងEGMA របស់នាយកដ្ឋានអធិការកិច្ច គុណភាពអប់រំ – ការបង្ហាញពីកិច្ចសហការពីកម្រិតថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ជាតិ ក្នុងការបន្តនិរន្តរភាព ដោយការធ្វើបរិវត្តន៍កម្មពីថ្នាលសិក្សាសង្កប្បឌីជីថល មកកម្មវិធីថ្នាលបឋមសិក្សា (PLP) ។ Under the collaboration […]
![]()










