ការដាំបន្លែនៅកន្លែងតូចចង្អៀត ការដាំបន្លែបន្តិបន្តួចនៅតាមផ្ទះ ឬ កន្លែងរស់នៅដែលមានទំហំដីរស់នៅតូចចង្អៀត បានចូលរួមក្នុងការទទួលបាលអាហាររូបត្ថម្ភបន្ថែម។ ការដាំបន្លែដែលមានអាយុកាលខ្លីដូចជាត្រកួន សាលាដ និង ស្ពៃ ដែលអាចប្រមូលផលបានក្រោយដាំ ២០ ទៅ ៣០ថ្ងៃ ឬអាចប្រមូលផលមុននេះ។ ការអនុវត្តបែបនេះ អាចកាត់បន្ថយការចំណាយខ្លះរបស់គ្រួសារ និងបង្កើនអាហាររូបត្ថម្ភ។ យើងអាចដាំបន្លែទាំងនេះដោយដាំនៅក្នុងសួនបាវ ក្នុងធុងស្នោរ ឬសម្រារៈកែច្នែផ្សេងៗ អាចរកបានក្នុងសហគមន៍ ដោយសួននេះ ប្រើប្រាស់ទឹកតិច ឬ ទឹកផ្ទះបាយ ហើយត្រូវការទំហំតូច ងាយស្រួលថែទាំ។ របៀបធ្វើសួនបាវ ១. ការជ្រើសរើសទីតាំង និងធ្វើការសំអាតស្មៅ ឬ កត្តាចង្រៃផ្សេងៗ ២. ជីករណ្តៅមួយហើយដាំបង្គោលឈើចូលទៅក្នុងដី ដើម្បីរក្សាលំនឹងបាវ ៣. លាយដីឱ្យបានល្អជាមួយលាមកសត្វពុកផុយ សមាមាត្រ ២: ១ (ដី៖ លាមកសត្វ) ហើយដីនោះបំពេញបាវ ៤. ដាក់កំប៉ុងស៊ីឡាំងគ្មានគម្របសងខាងបញ្ចូលក្នុងបង្គោលឈើ ដែលស្ថិតនៅចំកណ្តាលបាវ ៥. ចាប់ផ្តើមបំពេញកំប៉ុងដោយថ្មតូចៗប៉ុនមេដៃ ៦. ដំបងដាំចំកណ្តាលបាវ ៧. ដាក់បាវនៅចំប្រឡោះកណ្តាលនៃបង្គោលឈើ ដែលមានដាក់កំប៉ុង ៨. […]
![]()









