[English Below] 🛶✨ ពិធីបុណ្យអុំទូកជាឱកាសដ៏ពិសេសមួយ ដែលរំលឹកឱ្យយើងនឹកឃើញពីតម្លៃនៃការរួបរួម សាមគ្គីភាព និងភាពស្និទ្ធស្នាលក្នុងសហគមន៍។ តាមរយៈសំណើច ការលើកទឹកចិត្ត និងពេលវេលាដ៏រីករាយដែលបានចែករំលែកជាមួយគ្នា យើងមិនត្រឹមតែអបអរសាទរពិធីបុណ្យប្រពៃណីរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអបអរសាទរចំណងមិត្តភាព និងទំនាក់ទំនងដ៏មានតម្លៃ ដែលជួយពង្រឹងកម្លាំងចិត្ត និងការរួបរួមរបស់យើងជារៀងរាល់ថ្ងៃផងដែរ។ សូមជូនពរឱ្យបងប្អូនទាំងអស់គ្នា មានសុខភាពល្អ សុវត្ថិភាព សេចក្តីសុខ និងភាពរីករាយជាមួយក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ក្នុងឱកាសពិធីបុណ្យអុំទូកនេះ។ 🙏 🛶✨ The Water Festival is a special occasion that reminds us of the value of unity, togetherness, and community spirit. Through shared laughter, encouragement, and joyful moments, we celebrate not only our cherished […]
![]()
[English Below] «ការអ្វីក៏ដោយដែលអ្នករាល់គ្នាធ្វើ ចូរធ្វើឲ្យអស់ពីចិត្តទុក ដូចជាធ្វើថ្វាយ ព្រះអម្ចាស់មិនមែនដល់មនុស្សទេ » — កូឡុស ៣:២៣ អង្គការ អេហ្វ អេក កម្ពុជា បានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្របម្រើការងារដល់បុគ្គលិក✨🎉 នៅថ្ងៃនេះ យើងសូមអរព្រះគុណដល់ព្រះ សម្រាប់ការបម្រើការងារដ៏ស្មោះត្រង់ និងការប្តេជ្ញាចិត្តបំពេញការងាររបស់បុគ្គលិកអង្គការ អេហ្វ អេក កម្ពុជា ទាំងអស់។ យើងមិនត្រឹមតែអបអរសាទរចំពោះចំនួនឆ្នាំនៃការបម្រើការងាររបស់ពួកគាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏អបអរសាទរចំពោះទឹកចិត្ត ការប្តេជ្ញាចិត្ត និងក្តីស្រឡាញ់ ដែលពួកគេបានបង្ហាញតាមរយៈការបម្រើសហគមន៍ផងដែរ។ បុគ្គលិកម្នាក់ៗគឺជាផ្នែកមួយនៃការបម្រើព័ន្ធកិច្ចរបស់ព្រះ ដែលកំពុងនាំមកនូវក្តីសង្ឃឹម និងការផ្លាស់ប្តូរជាវិជ្ជមានដល់ជីវិតមនុស្ស និងសហគមន៍ជាច្រើន។ សូមអបអរសាទរដល់បុគ្គលិកទាំងអស់ដែលបានបម្រើការងាររយៈពេល ៥ឆ្នាំ ១០ឆ្នាំ និង ១៥ឆ្នាំ។ សូមឱ្យដំណើរបម្រើការងាររបស់បងប្អូនទាំងអស់បន្តពោរពេញដោយអត្ថន័យ ក្តីសង្ឃឹម និងព្រះពរពីព្រះជាម្ចាស់។ 🙏✨ “Whatever you do, work at it with all your heart, as working for the […]
![]()
[English Below] នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ អង្គការ អេហ្វ អេក កម្ពុជា បានរៀបចំកម្មវិធី ទិវាអធិស្ថាន ក្រោមប្រធានបទ៖ “ជីវិតផ្លាស់ប្រែដោយព្រះគ្រីស្ទ ដើម្បីរួមគ្នាបំពេញព័ន្ធកិច្ចព្រះអង្គ”។ ទិវានេះគឺជាថ្ងៃរំលឹកនៃការអរព្រះគុណ ការឆ្លុះបញ្ចាំង ការអបអរសាទរ និងការប្តេជ្ញាចិត្តជាថ្មី។ យើងទាំងអស់គ្នាចូលរួមអបអរសាទរ និងអរព្រះគុណចំពោះព្រះជាម្ចាស់សម្រាប់សេចក្តីស្មោះត្រង់របស់ព្រះអង្គ ព្រមទាំងគោរព និងអរគុណដល់បុគ្គលិកគ្រប់រូបដែលបានខិតខំបម្រើការងារដោយភាពស្មោះត្រង់ និងការលះបង់ ដើម្បីនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានដល់សហគមន៍។ រួមគ្នា យើងរំលឹក និងអបអរសាទរសមិទ្ធផលដែលសម្រេចបានកន្លងមក សរសើរអ្វីដែលយើងកំពុងធ្វើនៅថ្ងៃនេះ និងបន្តដំណើរទៅមុខដោយក្តីសង្ឃឹម ជំនឿ និងបេសកកម្មរួមមួយ។ ព្រះជាម្ចាស់កំពុងធ្វើការ តាមរយៈមនុស្សរបស់ព្រះអង្គ។ 🙏✨ On 18 November 2026, FH Cambodia conducted the Day of Jubilee, our theme: Renewed in Christ, United in the Purpose. A […]
![]()
[English Below] ក្រោមកិច្ចសហការជាមួយមន្ទីរសុខាភិបាលនៃរដ្ឋាបាលខេត្តឧត្តរមានជ័យ ក្នុងគម្រោង “សមាហរណកម្មអាហារូបត្ថម្ភសហគមន៍” អង្គការ អេហ្វ អេក កម្ពុជា បានចែករំលែកពីសមិទ្ធិផលក្នុងរយ:ពេល ១២ខែចុងក្រោយ ដែលគម្រោងសម្រេចបាន។ សរុបជារួម គម្រោងបានផ្តល់ផលជះជាវិជ្ជមានដល់សហគមន៍ចំនួន ៥ ៤១៥ (ស្រី ៣ ៧២២) តាមរយៈសកម្មភាពអប់រំផ្សព្វផ្សាយ និងការផ្លាស់ប្តូរឥរិយាបទថែទាំសុខភាពសម្រាប់ម្តាយថែទាំ និងចិញ្ចឹមកុមារឱ្យបានត្រឹមត្រូវ និងសមស្របទៅតាមអាយុរបស់កុមារ។ In collaboration with the Oddar Meanchey Provincial Health Department, FH Cambodia shared the achievements of its “Integrated Community Nutrition” project over the past 12 months. The project reached 5,415 community members, including […]
![]()
[English Below] ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែវិច្ឆិកា ឆ្នាំ២០២៦ អង្គការ អេហ្វ អេក កម្ពុជា បានសហការជាមួយនឹងនាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា និង មន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ និងខេត្តសៀមរាម ក្នុងការរៀបចំសិក្ខាសាលាបំប៉នសមត្ថភាពរយៈពេល ៣ថ្ងៃ ដល់ក្រុមការងារចុះគាំទ្រ និងពិនិត្យតាមដាននៅកម្រិតក្រុង/ស្រុក និងសាលារៀន។ សិក្ខាសាលានេះមានគោលបំណងពង្រឹងសមត្ថភាពអ្នកចូលរួមក្នុងការចុះគាំទ្រសាលារៀនលើការអនុវត្តកំណែទម្រង់សំខាន់ៗរបស់វិស័យអប់រំ រួមមាន៖ កញ្ចប់សម្ភារៈអំណាន និងគណិតវិទ្យាថ្នាក់ដំបូង ស្តង់ដាសាលាបឋមសិក្សាគំរូ អភិបាលកិច្ចសាលារៀន ការប្រឹក្សាគរុកោសល្យ និងគាំទ្រគ្រូបង្រៀន ការវាយតម្លៃសមត្ថភាពសិស្ស និងការប្រើប្រាស់ទិន្នន័យលទ្ធផលសិក្សា ដើម្បីផ្តល់ការគាំទ្រ និងអន្តរាគមន៍បានទាន់ពេលវេលា។ អ្នកចូលរួមក៏បានពង្រឹងការយល់ដឹង និងការអនុវត្តជាក់ស្តែងលើថ្នាលបឋម (PLP) ការវាយតម្លៃវិនិច្ឆ័យសមត្ថភាពសិស្ស ការបង្រៀនសម្របតាមសមត្ថភាពសិស្ស (PTOM) ការរៀបចំផែនការកែលម្អសាលារៀន ឧបករណ៍សម្រាប់ការចុះសង្កេត និងគាំទ្រគ្រូបង្រៀន ព្រមទាំងការពិនិត្យតាមដានវឌ្ឍនភាពការងារ និងលទ្ធផលសិក្សារបស់សិស្សប្រចាំខែ និងប្រចាំឆមាស។ អង្គការ អេហ្វ អេក កម្ពុជា សូមថ្លែងអំណរគុណ […]
![]()
[English Below] រដូវប្រាំងនឹងមកដល់! ដើម្បីត្រៀមឆ្លើយ ទៅការបម្រែបម្រួលអាកាសធាតុ El Niño អង្គការ អេហ្វ អេក កម្ពុជា បានត្រៀមទុកជាមុន ដើម្បីកាត់បន្ថយភាពងាយរងគ្រោះដល់សហគមន៍ តាមរយ:ការធ្វើឱ្យប្រសើរឡើងហេដ្ឋារចនាសម្ពន្ធទឹកស្អាតជនបទ ដែលមានភាពធន់ និងការបំរែបំរួលអាកាសធាតុ និងចូលរួមលើកកម្ពស់បរិស្ថានបៃតង។ The dry season is approaching! To prepare for and respond to the impacts of the El Niño climate phenomenon, FH Cambodia has taken contingency plan to reduce community vulnerability by improving resilient and climate-adaptive rural clean water infrastructure and […]
![]()
អបអរសាទរ ទិវាជាតិអាហារូបត្ថម្ភ ក្រោមប្រធានបទ៖ ការវិនិយោគលើអាហារូបត្ថម្ភ គឺជាការវិនិយោគលើមនុស្ស #ទិវាជាតិអាហារូបត្ងម្ភ២០២៦ #ការវិនិយោគលើអាហារូបត្ថម្ភ #ការវិនិយោគលើមនុស្ស #NationalNutritionDay2026 #ChildHealthandNutrition #FHCambodia
![]()
ជម្រាបសួរពុកម៉ែ បងប្អូនកសិករទាំងអស់ជាទីគោរព! នៅថ្ងៃទី២៣ នៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ នេះ សូមអញ្ជើញបងប្អូនមកជួបក្រុមការងារ អង្គការ អេហ្វ អេក កម្ពុជា នៅស្តង់លេខ ១៧៣ ដើម្បីស្វែងយល់គម្រោងកម្មវិធីកសិកម្មរបស់យើង ក្នុងការលើកកម្ពស់អាហាររូបត្ថម្ភ និងជីវភាពគ្រួសារកសិករ។ ក្នុងឱកាសនេះ កសិករ និងអ្នកចូលរួមទាំងអស់ក៏អាចផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងស្វែងយល់ពីបច្ចេកទេសកសិកម្មប្រកបដោយនិរន្តរភាពផងជាមួយកសិករ និងអ្នកជំនាញផងដែរ។ យើងខ្ញុំរង់ចាំស្វាគមន៍បងប្អូនទាំងអស់ដោយក្តីរីករាយ! #CAFE2026 #CambodiaAgriculture #AgricultureForum #AgrifoodSystems #AgrifoodTransformation #MAFF #FHCambodia
![]()
[English Below] សកម្មភាពពង្រឹងសមត្ថភាពក្រុមទ្រទ្រង់សុខភាពភូមិ ដើម្បីពង្រឹងគុណភាពសេវាសុខភាពនៅកម្រិតសហគមន៍ អង្គការ អេហ្វ អេក កម្ពុជា ប្រចាំតំបន់ត្រពាំងប្រាសាទ សហការជាមួយបុគ្គលិកមណ្ឌលសុខភាពចំនួន ៦ មណ្ឌល បានរៀបចំវគ្គរំលឹកជូនដល់ក្រុមទ្រទ្រង់សុខភាពភូមិ នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅទីតាំងចំនួន ៣ រួមមាន ការិយាល័យអង្គការ អេហ្វ អេក កម្ពុជា មណ្ឌលសុខភាពទំនប់ដាច់ និងសាលាបឋមសិក្សាថ្នល់បំបែក។ ខ្លឹមសារសំខាន់នៃវគ្គរំលឹករួមមាន៖ ការតាមដាន និងលើកកម្ពស់ការលូតលាស់របស់កុមារ អាហារូបត្ថម្ភសម្រាប់ស្ត្រី និងកុមារ ការប្រើប្រាស់សន្លឹកផ្ទាត់អប់រំសុខភាពស្តីការថែទាំសុខភាពមាតា និងទារក ✅ លទ្ធផល៖ អ្នកចូលរួមសរុបចំនួន ៧៧ នាក់ ក្នុងនោះ ស្ត្រី ៤២ នាក់ បានទទួលការរំលឹក និងពង្រឹងចំណេះដឹង ដើម្បីបន្តចូលរួមលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភរបស់កុមារ និងគ្រួសារ នៅក្នុងសហគមន៍របស់ខ្លួន។ Strengthening the Capacity of Village Health Support Groups […]
![]()
ជម្រាបសួរពុកម៉ែ បងប្អូនកសិករទាំងអស់ជាទីគោរព! ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៦ ខាងមុខនេះ នឹងមានការរៀបចំ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ក្រោមការរៀបចំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ សូមអញ្ជើញពុកម៉ែ បងប្អូនកសិករទាំងអស់ចូលរួមឱ្យបានច្រើនកុះករ ដើម្បី៖ – ស្វែងយល់អំពីផលិតផលកសិកម្ម និងការកែច្នៃ។ – ស្វែងយល់ពីបច្ចេកវិទ្យា និងបច្ចេកទេសថ្មីៗក្នុងវិស័យកសិកម្ម។ – ជួបជាមួយអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម អ្នកទិញ និងអ្នកលក់ផលិតផលកសិកម្ម។ – ទទួលបានចំណេះដឹង បទពិសោធន៍ថ្មីៗ និងឱកាសពង្រីកទំនាក់ទំនងទីផ្សារ ដើម្បីជួយបង្កើនផលិតភាព និងប្រាក់ចំណូលពីការធ្វើកសិកម្ម។ សូមកុំឱ្យឱកាសដ៏មានតម្លៃនេះកន្លងផុតទៅ! ចូលរួមទាំងអស់គ្នា ដើម្បីអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យកាន់តែរីកចម្រើន។ #CAFE2026 #CambodiaAgriculture #AgricultureForum #AgrifoodSystems #AgrifoodTransformation #MAFF #FHCambodia
![]()

មតិថ្មីៗ