[English Below] ប្រសិទ្ធភាពនៃនៃប្រព័ន្ធស្រោចស្រពដំណក់ទឹកលើដំណាំបន្លែ លោក តុប ឈួយ បានរៀបរាប់ថា “ខ្ញុំគឺជាកសិករគំរូមួយរូប ដែលគ្រួសារមានសមាជិក ៥នាក់។ យើងកំពុងរស់នៅភូមិថ្មី ឃុំស្វាយលើ ស្រុកសៀមរាប ។ ខ្ញុំបង្កើនផលិតផលដាំដុះរបស់ខ្ញុំ ដោយប្រើប្រព័ន្ធបច្ចេកទេសកសិកម្មថ្មី។ នៅកសិដ្ឋានរបស់ខ្ញុំ ខ្ញុំបានចិញ្ចឹមមាន់ ទា និងដាំបន្លែ។ កាលពីមុនខ្ញុំបានប្រកបរបរដាំបន្លែ ដោយការធ្វើកសិកម្មបែបប្រពៃណី ដែលត្រូវចំណាយទាំងពេលវេលា និងទឹកច្រើនសម្រាប់ស្រោចស្រពដំណាំ។” គាត់បានបន្ថែមថា “ក្នុងនាមជាកសិករម្នាក់ដែលត្រូវបានជ្រើសរើសដោយអង្គការ អេហ្វ អេក កម្ពុជា ក្នុងកម្មវិធីតំបន់ស្វាយលើ១ ខ្ញុំបានឆ្លងកាត់ការបណ្តុះបណ្តាលស្ដីពីការអនុវត្តបច្ចេកទេសកសិកម្មឆ្លាតវៃដែលធន់នឹងអាកាសធាតុ (CSA) ដែលផ្តោតសំខាន់លើការដំឡើងប្រព័ន្ធស្រោចស្រពដំណក់ទឹក។ បន្ទាប់ពីការចូលរួមវគ្គបណ្តុះបណ្តាល ខ្ញុំត្រូវបានជ្រើសរើសឱ្យអនុវត្ត ក្នុងការដំឡើងប្រព័ន្ធស្រោចស្រពដំណក់ទឹកលើកសិដ្ឋានបន្លែរបស់ខ្ញុំផ្ទាល់។ នៅពេលដែលខ្ញុំដំឡើងវានៅលើកសិដ្ឋានរបស់ខ្ញុំ ខ្ញុំបានកាត់បន្ថយពេលវេលា ដែលត្រូវចំណាយលើការស្រោចស្រពបន្លែរបស់ខ្ញុំ ថែមទាំងជួយសន្សំសំចៃទឹក និងកម្លាំងបានថែមទៀតផង។ បច្ចេកទេសប្រព័ន្ធស្រោចស្រពទឹកនេះបានធ្វើឱ្យទិន្នផលដំណាំរបស់ខ្ញុំប្រសើរឡើង ដែលអាចជួយបង្កើនប្រាក់ចំណូលប្រចាំថ្ងៃរបស់គ្រួសារខ្ញុំ។ តាមរយៈការកែលម្អបច្ចេកទេសប្រព័ន្ធស្រោចស្រពទឹក ខ្ញុំអាចរកចំណូលបានពីចន្លោះ ១៥០ដុល្លា ទៅ ២០០ដុល្លារក្នុងមួយខែ។ ឥឡូវនេះខ្ញុំកំពុងដាំបន្លែជាច្រើនប្រភេទនៅក្នុងកសិដ្ឋានរបស់ខ្ញុំ រួមមានស្ពៃឆាយស៊ីម ត្រសក់ ម្ទេស សណ្តែកគួរ ត្រប់ និងល្ហុង។” […]
![]()









