ការបំផ្លាស់បំប្រែជីវភាពរស់នៅ នេះគឺជារឿងរ៉ាវនៃការបំផ្លាស់បំប្រែជីវភាពរស់នៅរបស់លោកពូ ប៉ាង ឈាងហ៊ាត់ ដែលជាកសិករគំរូមួយរូប រស់នៅក្នុងភូមិតាសំ តំបន់ត្រពាំងប្រាសាទ។ ដើមឡើយ គាត់មានជីវភាពខ្វះខាត និង រស់នៅដោយគ្មានទីជម្រកត្រឹមត្រូវ។ ដូច្នេះគាត់បានជួលដីគេធ្វើស្រែចំការ ដើម្បីប្រមូលផលបានបន្តិចបន្តួចទុកគ្រាន់យកទៅបរិភោគ។ យ៉ាងណាមិញ ការហូបចុកក្នុងគ្រួសាររបស់គាត់នៅតែជាបញ្ហាប្រឈម ដែលតម្រូវឱ្យគាត់ត្រូវខ្ចីលុយធនាគារ ដើម្បីយកមកផ្គត់ផ្គង់ជីវភាពដែលខ្វះខាត។ កត្តាចម្បងគឺមកពីគាត់គ្មានជម្រើសអ្វីផ្សេង ក្រៅតែពីធ្វើស្រែចំការ។ កត្តាបន្ទាប់បន្សំ គឺបណ្តាលមកពីកង្វះខាតនៃចំណេះដឹង និងជំនាញបច្ចេកទេសក្នុងការដាំដុះ ដូច្នេះហើយគាត់បានត្រឹមអនុវត្តការដាំដំណាំតៗគ្នា និងធ្វើតាមការយល់ឃើញរបស់គាត់តែប៉ុណ្ណោះ។ កត្តាខាងលើនេះហើយ ដែលធ្វើឱ្យគាត់មានការអស់សង្ឃឹមក្នុងការប្រកបរបរចិញ្ចឹមជីវិតពីមួយថ្ងៃទៅមួយថ្ងៃ។ តាមរយៈសកម្មភាពចូលរួម និងភាពឧស្សាហ៍ព្យាយាមរបស់លោកពូ ប៉ាងឈាងហ៊ាត់ អ្នកដឹកនាំសហគមន៍ និងបុគ្គលិកអង្គការ អេហ្វ អេក បានជ្រើសរើ សគាត់ឱ្យធ្វើជាអ្នកស្ម័គ្រចិត្តផ្នែកកសិកម្មនៅភូមិតាសំ។ គាត់ក៏មានឱកាសបានរៀនសូត្រពីបច្ចេកទេសកសិកម្ម ដូចជាការដាំដុះ ព្រមទាំងការចិញ្ចឹមសត្វ របៀបធ្វើជីកំប៉ុស្តទឹក និងជីកំប៉ុស្តគោក ក្រោមការបង្ហាត់បង្ហាញពីបុគ្គលិកជំនាញរបស់ អង្គការ អេហ្វ អេក ការិយាល័យកសិកម្មស្រុក និងមន្ទីរកសិកម្មខេត្ត ក៏ដូចជារៀនសូត្រពីបទពិសោធន៍ល្អៗពីបណ្តុំអ្នកស្ម័គ្រចិត្តដូចគ្នា។ ទាំងនេះធ្វើឱ្យគាត់ទទួលបាននូវគំនិតថ្មីមួយ គឺការចាប់អាជីពដាំបន្លែននោង ដោយសារបរិវេណផ្ទះរបស់គាត់ជាប្រភេទដីទំនាប។ គាត់ក៏បានពូនដីជាពំនូកនៅពេលដាំ ហើយធ្វើទ្រើងឱ្យននោងវារតោងឡើង។ លោកពូ ឈាងហ៊ាត់ បានសាកល្បងដាំននោងដំបូងតែត្រឹម […]
![]()










