ជម្រាបសួរពុកម៉ែ បងប្អូនកសិករទាំងអស់ជាទីគោរព!
នៅថ្ងៃទី២៣ នៃវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ នេះ សូមអញ្ជើញបងប្អូនមកជួបក្រុមការងារ អង្គការ អេហ្វ អេក កម្ពុជា នៅស្តង់លេខ ១៧៣ ដើម្បីស្វែងយល់គម្រោងកម្មវិធីកសិកម្មរបស់យើង ក្នុងការលើកកម្ពស់អាហាររូបត្ថម្ភ និងជីវភាពគ្រួសារកសិករ។
ក្នុងឱកាសនេះ កសិករ និងអ្នកចូលរួមទាំងអស់ក៏អាចផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងស្វែងយល់ពីបច្ចេកទេសកសិកម្មប្រកបដោយនិរន្តរភាពផងជាមួយកសិករ និងអ្នកជំនាញផងដែរ។
យើងខ្ញុំរង់ចាំស្វាគមន៍បងប្អូនទាំងអស់ដោយក្តីរីករាយ!
#CAFE2026 #CambodiaAgriculture #AgricultureForum #AgrifoodSystems #AgrifoodTransformation #MAFF #FHCambodia