[English Below] អ្នកស្រី បាន គា គឺជាសមាជិកក្រុមជំនុំដែលមានអាយុ ៦០ឆ្នាំ រស់នៅក្នុងភូមិត្រពាំងទុំ ហើយបានចូលរួមក្នុងកម្មវិធីអង្គការ អេហ្វ អេក យ៉ាងសកម្ម ចាប់តាំងពីឆ្នាំ ២០១៥ មកម្ល៉េះ។ ក្នុងនោះដែរគាត់បានចូលរួមក្នុងគម្រោងផ្សេងៗ រួមមានគម្រោងគាំទ្រពួកជំនុំចូលរួមបំផ្លាស់បំប្រែសហគមន៍ ក្រុមសន្សំ និងកសិកម្ម។ តាមរយៈមេរៀនដែលរៀបចំដោយបុគ្គលិកអង្គការ អេហ្វ អេក លោកស្រី បាន គា បានអនុវត្តដោយជោគជ័យនូវចំណេះដឹងដែលទទួលបាន ជាពិសេសលើការចិញ្ចឹមមាន់ និងដាំបន្លែ។ អ្នកស្រីបានគូសបញ្ជាក់ថា “ការចិញ្ចឹមមាន់មិនត្រឹមតែផ្តល់សាច់គ្រប់គ្រាន់ដល់គ្រួសាររបស់ខ្ញុំប៉ុណ្ណោះទេ ថែមទាំងជួយឱ្យខ្ញុំលក់បានកម្រៃមួយចំនួន ដើម្បីផ្គត់ផ្គង់ដល់តម្រូវការរៀនសូត្ររបស់ចៅប្រុសខ្ញុំថែមទៀតផង”។ ប្រសិទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែងចិញ្ចឹមមាន់របស់គាត់ បណ្តាលមកពីគាត់បានប្រកាន់ខ្ជាប់នូវការអនុវត្តចិញ្ចឹមមាន់បច្ចេកទេស ចេះគ្រប់គ្រងសត្វល្អិត និងការធ្វើអនាម័យបានត្រឹមត្រូវ។ នៅថ្ងៃអនាគត អ្នកស្រី បាន គា មានបំណងពង្រីកសកម្មភាពកសិកម្មរបស់ខ្លួន ពេលដែលមានទឹកផ្គត់ផ្គង់គ្រប់គ្រាន់ ដើម្បីបំពេញជីវភាពរស់នៅក្នុងគ្រួសាររបស់គាត់ និងបែងចែកខ្លះទៅអ្នកជិតខាងដែលជួបការលំបាក។ Mrs. Ban Kea, a 60-year-old church member living in Tropeang Tum […]